ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា និង ឯកឧត្តម ប៊ុន ហុន បានអនុញ្ញាតជូនតំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
December 04, 2023    អ្នកទស្សនា :

នាព្រឹកថ្ងៃចន្ទ ទី០៤ ខែធ្នូ ឆ្នាំ២០២៣ នេះ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ និង ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអនុញ្ញាតជូន លោក TANINAI និងសហការី ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា បានស្វាគមន៍ចំពោះវត្តមាន លោក TANINAI ឧបទូត នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា និងសហការី ព្រមទាំងបានសម្ដែងការអបអរសាទរ ក្នុងឱកាសពិធីខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងជប៉ុន-កម្ពុជា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ។ ទន្ទឹមនេះ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ក៏បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជានិច្ចជាកាល តែងយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រដល់បុព្វហេតុសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជាឱ្យកាន់តែស៊ីជម្រៅ។

ជាការឆ្លើយតប លោក TANINAI Ichitomo ឧបទូត នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ និង ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ដែលបានអនុញ្ញាតឱ្យ លោក និង សហការីចូលជួបសម្តែងការគួរសមនាថ្ងៃនេះ។ លោក TANINAI បានថ្លែងថា ជប៉ុននឹងពិចារណាពិនិត្យលទ្ធភាពផ្តល់វគ្គបណ្តុះបណ្តាលធនធានមនុស្សដល់មន្ត្រីកម្ពុជា និងបន្តគាំទ្រលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាផងដែរ។

ជាទីបញ្ចប់ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅច័ន្ទតារា បានអរគុណចំពោះភាគីជប៉ុន ដែលបានបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស គាំទ្រផ្នែកបណ្តុះបណ្តាល ធនធានមនុស្សដល់មន្ត្រីកម្ពុជា ដើម្បីពង្រឹងសមត្ថភាពមន្ត្រីឱ្យកាន់តែប្រសើរឡើងថែមទៀត៕

ដោយ៖ នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ