ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ចូលជួបសម្តែងការគួរសមចំពោះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
December 04, 2023    អ្នកទស្សនា :

នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូនៃបណ្ឌិត្យសភានគរបាលកម្ពុជា ចូលជួបសម្ដែងការគួរសមចំពោះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាទីស្តីការក្រសួង។

នៅក្នុងកិច្ចជំនួបសម្តែងការគួរសមនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ បានគោរពអបអរសាទរ និងជូនពរចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលទទួលបានការតែងតាំងជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងរដ្ឋាភិបាលនៃអាណត្តិនីតិកាលទី៧នៃរដ្ឋសភានេះ។

ក្នុងឱកាសជួបសម្តែងការគួរសមនោះ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យប្រធានបណ្ឌិត្យសភា បានពិភាក្សាលើ៣ចំណុចសំខាន់ៗ ដូចតទៅ: ១- អំពីតួនាទីនិងភារកិច្ចរបស់បណ្ឌិត្យសភានគរបាលកម្ពុជានិងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីចែករំលែកបទពិសោធគ្នាទៅវិញទៅមកនិងកិច្ចសហប្រតិបត្តិការក្នុងការជួយដល់បណ្ឌិត្យសភានគបាល លើវិស័យពាក់ព័ន្ធនឹងមន្ទីរពិសោធន៍និងជួយពង្រឹងធនធានមនុស្សផ្នែកមន្ទីរពិសោធន៍ ២-  ការចងសម្ព័ន្ធមេត្រីភាពរវាងក្រសួងនិងបណ្ឌិត្យសភានគរបាលកម្ពុជា និងទី៣ គោរពអញ្ជើញឯកឧត្តមរដ្ឋមន្ត្រី មកធ្វើបាឋកថាចែករំលែកចំណេះដឹងនិងបទពិសោធលើប្រធានបទចាំបាច់មួយចំនួនដែលពាក់ព័ន្ធនឹងកិច្ចសហការជាមួយបណ្ឌិត្យសភានគរបាលកម្ពុជាលើវិស័យនគរបាលកម្ពុជា។

កិច្ចជំនួបសម្តែងការគួរសមនិងពិភាក្សា បានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយនិងប្រកបដោយលទ្ធផលជាទីគាប់ប្រសើរ៕

ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ