ការបែងចែកក្រុមពិភាក្សាការងារក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ
March 21, 2018    អ្នកទស្សនា :

នៅរសៀល ថ្ងៃពុធ ៥កើត ខែចេត្រ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨  បន្ទាប់ពិធីបើកអង្គសន្និបាតបូកសរុបលទ្ធការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ ជាកម្មវិធីបន្ទាប់ អង្គសន្និបាត បានធ្វើការបែងចែកក្រុមពិភាក្សា ជា៩ក្រុម ដើម្បីពិភាក្សាលើប្រធានបទផ្សេងគ្នាដូចខាងក្រោម៖

-ប្រធានបទទី១៖ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយផ្តោតសំខាន់លើការផ្ទេរមុខងារ និងធនធាននិងសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍មូលដ្ឋាននៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ប្រធានបទនេះត្រូវបានក្រុមពិភាក្សាទី៦ ដែលដឹកនាំដោយ ឯកឧត្តម អ៊ុ ម៉ារ៉ា អនុរដ្ឋលេខាធិការ។

-ប្រធានបទទី២៖ ការផ្តល់សេវារដ្ឋបាល និងការបង្កើតយន្តការច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ប្រធានបទនេះត្រូវបានក្រុមពិភាក្សាទី៥ ដែលដឹកនាំដោយ ឯកឧត្តម អែវ ប៊ុនថុល អនុរដ្ឋលេខាធិការ។

-ប្រធានបទទី៣៖ ដំណើរការកសាងផែនការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ(ផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល) និងការអនុវត្តគម្រោងនានា ដោយប្រើប្រាស់ថវិការាជធានី ខេត្ត មូលនិធិក្រុង ស្រុក និងឃុំ សង្កាត់។ ប្រធានបទនេះត្រូវបានក្រុមពិភាក្សាទី៤ ដែលដឹកនាំដោយ ឯកឧត្តម លេង វី អនុរដ្ឋលេខាធិការ។

-ប្រធានបទទី៤៖ ការកែលម្អប្រព័ន្ធ និងនីតិវិធីក្នុងការផ្តល់សេវាអត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋ។ ប្រធានបទនេះត្រូវបានក្រុមពិភាក្សាទី២ ដែលដឹកនាំដោយ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ។

-ប្រធានបទទី៥៖ ការគ្រប់គ្រងសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបាតុភាពតវ៉ានានា ដូចជា ការធ្វើបាតុកម្ម ការតវ៉ាជម្លោះដីធ្លី ការពង្រឹងការអនុវត្តន៍ផែនការស្តីពី យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ អំពើជួញដូរមនុស្ស និងបទល្មើសផ្សេងៗ...ជាដើម។ ប្រធានបទនេះត្រូវបានក្រុមពិភាក្សាទី១ ដែលដឹកនាំដោយ ឯកឧត្តម តេង សាវង្ស រដ្ឋលេខាធិការ។

-ប្រធានបទទី៦៖ បទពិសោធន៍ និងវិធានការនានាក្នុងការបង្ការ ទប់ស្កាត់អំពើញុះញ៉ង់ បង្កហិង្សា និងចលាចលក្នុងសង្គម ពិសេសសកម្មភាពធ្វើបដិវត្តពណ៌។ ប្រធានបទនេះត្រូវបានក្រុមពិភាក្សាទី៩ ដែលដឹកនាំដោយ ឯកឧត្តម ប៊ុន ហុន អនុរដ្ឋលេខាធិការ។

-ប្រធានបទទី៧៖ ការពង្រឹងការអនុវត្តច្បាប់អន្តោប្រវេសន៍ និងការគ្រប់គ្រងច្រកទ្វារព្រំដែន។ ប្រធានបទនេះត្រូវបានក្រុមពិភាក្សាទី៣ ដែលដឹកនាំដោយ ឯកឧត្តម អ៊ុក គឹមលេខ រដ្ឋលេខាធិការ។

-ប្រធានបទទី៨៖ ការកែទម្រង់ប្រព័ន្ធគ្រប់គ្រងពន្ធនាគារ។ ប្រធានបទនេះត្រូវបានក្រុមពិភាក្សាទី៨ ដែលដឹកនាំដោយ ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការ។

-ប្រធានបទទី៩៖ ការដោះស្រាយសំណើ សំណូមពរ បញ្ហាប្រឈមនៅមូលដ្ឋាន និងការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ពិសេសទំនាស់ដីធ្លី ប័ណ្ណកម្មសិទ្ធិ ព្រមទាំងវិធានការនានាក្នុងការគ្រប់គ្រងព្រៃឈើ ធនធានធម្មជាតិ និងបរិស្ថាន។ ប្រធានបទនេះត្រូវបានក្រុមពិភាក្សាទី៧ ដែលដឹកនាំដោយ ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ