ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ
March 15, 2018    អ្នកទស្សនា :

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមហាផ្ទៃ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បានរៀបចំពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ ក្រោយអធិបតីភាព ឯកឧត្តម ព្រុំ សុខា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ត អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គាធិការ អភិបាល អភិបាលរងខេត្ត ស្នងការ ស្នងការរងរាជធានីខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្រ្តីនៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ។
ឯកឧត្តម រស់ វរុណ អគ្គាធិការ នៃអគ្គាធិការដ្ឋាន បានអានរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ របស់អគ្គាធិការដ្ឋានគោរពជូន ឯកឧត្តម ព្រុំ សុខា និងអង្គសន្និបាតទាំងមូលជ្រាប។
ឯកឧត្តម ព្រុំ សុខា បានមានប្រសាសន៍ក្នុងអង្គសន្និបាតថា តួនាទីភារកិច្ចរបស់អគ្គាធិការនេះបានរួមចំណែកយ៉ាងសំខាន់ទៅដល់ការកសាងការអភិវឌ្ឍន៍ ក្រសួងមហាផ្ទៃចាប់តាំងពីក្រោយការបោះឆ្នោតនៅឆ្នាំ១៩៩៣ ហើយបានរួចចំណែកធ្វើឲ្យស្ថាប័ននេះក្លាយជា ស្ថាប័នសេនាធិការពិតប្រាកដរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងរដ្ឋបាលដែនដី ការកសាងពង្រឹងសន្និសុខ សណ្តាប់ធ្នាប់ សារធារណៈ នៅទូទាំងប្រទេស ដែលជាឆ្អឹងខ្នងនៃការធានាឲ្យរដ្ឋមួយមានស្ថេរភាពក្នុងការគ្រប់គ្រងប្រទេស តាមផ្លូវនៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ហើយដែលជាបុព្វបទបង្ករដល់សន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ប្រទេសយើង ក្នុងរយះពេលជាង២០ឆ្នាំកន្លងទៅនេះ។
ក្នុងឱកាសនេះផងដែរ ក៏មានបទអន្តរាគមន៍របស់ បណ្តាស្នងការដ្ឋាននគរបាល សាលាខេត្ត ពន្ធនាគារ ដែលរងអធិការកិច្ចនាពេលកន្លងមក ហើយនិងបទអន្តរាគមន៍របស់សាលារាជធានីភ្នំពេញស្តីពីបទពិសោធន៍ក្នុងការដោះស្រាយបណ្តឹង និងបទអន្តរាគមន៍របស់នាយកដ្ឋានអធិការកិច្ចកិច្ចការនគរបាលរាជធានី-ខេត្ត នាយកដ្ឋានអធិការកិច្ច កិច្ចការរដ្ឋបាល និងនាយកដ្ឋានទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវកិច្ចការរដ្ឋបាល។

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ