សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ពីការតែងតាំង អនុសេនីយ៍ត្រី ជាអនុប្រធាននាយកដ្ឋាន
March 09, 2018    អ្នកទស្សនា :

នៅព្រឹកថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ពស ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨  នៅទីស្តីការក្រសួងមហាផ្ទៃ  សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី៨មីនា ខួបលើកទី១០៧"ស្ត្រីរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិ" ដែលបានរៀបចំដោយក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ។ 

ឆ្លៀតក្នុងឱកាសនេះដែរ សម្តេចក្រឡាហោម បានបញ្ជាក់បន្ថែម អំពីប្រតិកម្មរបស់មជ្ឈដ្ឋានខាងក្នុង និងខាងក្រៅក្រសួង ករណីតែងតាំងអនុសេនីយ៍ត្រីម្នាក់ ឱ្យទៅជាអនុប្រធាននាយកដ្ឋាន។ ដោយសម្តេចបានមានប្រសាសន៍ថា ការតែងតាំងនេះមិនមានអ្វីខុសពីក្រិត្យក្រមច្បាប់នោះទេ ហើយក៏មិនបានខុសច្បាប់នៃការតែងតាំងតួនាទីភារកិច្ចនោះដែរ ព្រោះច្បាប់ពុំមានចែងទុក តែបើថា “មិនសូវទំនង អាហ្នឹងរាងសមបន្តិច តែវាមិនមានបញ្ហាអ្វីទេ ព្រោះជាករណីចាំបាច់ មិនតែប៉ុណ្ណោះវាអាស្រ័យទៅលើចំណេះដឹង និងជំនាញ ដែលគេអាចធ្វើបាន ទើបមានការស្នើសុំបែបនេះ ដូច្នោះសូមអស់លោកមេត្តាជ្រាប និងកុំភាន់ច្រឡំទៀត”។

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ