ប្រជុំអន្តរក្រសួងទទួលបន្ទុករៀបចំតាក់តែងសេចក្តីព្រាងច្បាប់ ស្តីពី អន្តោប្រវេសន៍ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ
March 07, 2018    អ្នកទស្សនា :

នៅព្រឹកថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមហាផ្ទៃ  ឯកឧត្តម សន្តិបណ្ឌិត អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួង បានអញ្ជើញជាអធិបតី ដឹកនាំប្រជុំក្រុមការងារដើម្បីពិភាក្សាលើកទីពីរនៃក្រុមបច្ចេកទេសអ្នកច្បាប់។ ក្នុងកិច្ចប្រជុំពិភាក្សានេះ ឯកឧត្តម ទួន ស៊ីផាន់ ប្រធានក្រុមការងារបច្ចេកទេស ក៏បានធ្វើសេចក្តីរាយការណ៍ អំពីលទ្ធផលពិនិត្យពិភាក្សា លើសេចក្តីព្រាងបឋម គោរពជូន ឯកឧត្តម ប្រធាន និងសមាជិកនៃអង្គប្រជុំលើសេចក្តីព្រាងច្បាប់ ស្តីពីអន្តោប្រវេសន៍ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ៕

ឯកឧត្តម សន្តិបណ្ឌិត អ៊ុក គឹមលេខ បានមានប្រសាសន៍ថា នៅពេលប្រជុំលើកក្រោយ និងមានវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ក្នុងការដឹកនាំ និងសម្រេចបញ្ចប់នូវសេចក្តីព្រាងច្បាប់ ស្តីពីអន្តោប្រវេសន៍ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនេះ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ