កិច្ចប្រជុំផ្សព្វផ្សាយប្រកាសអន្តរក្រសួង លេខ ៧១៩ប្រ.ក ស្តីពីការពង្រឹងការងារអធិការកិច្ចហត្ថពលកម្មបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា
March 01, 2018    អ្នកទស្សនា :

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមហាផ្ទៃ មានបើកកិច្ចប្រជុំផ្សព្វផ្សាយប្រកាសអន្តរក្រសួងរវាងក្រសួងមហាផ្ទៃ និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លេខ៧១៩ ប្រ.ក ស្តីពីការពង្រឹងការងារអធិការកិច្ចហត្ថពលកម្មបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា និងសេចក្តីជូនដំណឹងលេខ១៨៨ សជណ.អអ ស្តីពីកាតព្វកិច្ចធ្វើប័ណ្ណ និងសៀវភៅការងារជនបរទេសរបស់សហគ្រាស គ្រឹះស្ថាន កាស៊ីណូ និងជនបរទេសដែលមកវិនិយោគ ឬប្រកបមុខរបរណាមួយក្នុងព្រះជាណាចក្រកម្ពុជា ក្រោមគណៈអធិបតី ឯកឧត្តម សេង សក្តា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការងារ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ។ កិច្ចប្រជុំផ្សព្វផ្សាយជូនដំណឹងនេះ មានការចូលរួមពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ គោលបំណងនៃពិធីប្រជុំ គឺចង់ផ្សព្វផ្សាយប្រកាសអន្តរក្រសួងដូចខាងក្រោម

១.ប្រកាសអន្តរក្រសួង លេខ៧១៩ ប្រ.ក ស្តីពីការពង្រឹងការងារអធិការកិច្ចហត្ថពលកម្មបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជាដោយដាក់បញ្ញត្តិ និងល័ក្ខខ័ណ្ឌគតិយុត្តលើការងារអធិការកិច្ចហត្ថពលកម្មបរទេស ចំពោះម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន កាស៊ីណូ ក្លឹបកំសាន្តនានា ជនបរទេសដែលមកវិនិយោគ ឬប្រកបមុខរបរណាមួយក្នុងព្រះជាណាចក្រកម្ពុជា ត្រូវសហជាមួយក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស។ ក្នុងករណីម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន កាស៊ីណូ ក្លឹបកំសាន្តណាមួយ ទទួលយកពលករបរទេសឱ្យធ្វើការងារ ឬពលករបរទេសដែលធ្វើការ ឬប្រកបមុខរបរណាមួយដោយគ្មានប័ណ្ណនិងសៀវភៅការងារ ត្រូវធ្វើការពិន័យជាប្រាក់ និងផ្តន្ទាទោសប្បញ្ញត្តិជំពូកទី១៦នៃច្បាប់ស្តីពីការងារ និងផ្តន្ទាទោសតាមទោសប្បញ្ញត្តិជំពូកទី៥ និងការបណ្តេញចេញជំពូកទី៦នៃច្បាប់ស្តីពីអន្តោប្រវេសន៍។ បើធ្វើត្រឹមត្រូវតាមច្បាប់និងមានលិខិតសរសើរ ដើម្បីលើកទឹកចិត្ត។

២.សេចក្តីជូនដំណឹង លេខ១៨៨ ស្តីពី សជណ.អអ ស្តីពីកាតព្វកិច្ខធ្វើប័ណ្ណ និងសៀវភៅការងារជនបរទេសរបស់សហគ្រាស គ្រឹះស្ថាន កាស៊ីណូ និងជនបរទេសដែលមកវិនិយោគ ឬប្រកបមុខរបរណាមួយក្នុងព្រះជាណាចក្រកម្ពុជា ឱ្យជ្រាបថា កន្លងមកម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងជនបរទេសដែលមកវិនិយោគ ឬប្រកបមុខរបរណាមួយក្នុងព្រះរាជាណាចក្រកម្ពុជាមួយចំនួនពុំទាន់អនុវត្តកាតព្វកិច្ច និងបន្តគេចវេះប្រើប្រាស់ពលករបរទេសដោយពុំបានបំពេញកាតព្វកិច្ចក្នុងការធ្វើប័ណ្ណនិងសៀវភៅការងារជនបរទេសឱ្យបានគ្រប់គ្នាគិតមកដល់ចុងឆ្នាំ២០១៧។ ត្រូវរួសរាន់បំពេញបែបបទបង់អាករប័ណ្ណ សៀវភៅការងារ ក្នុងរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទទួលសេចក្តីជូនដំណឹងនេះតទៅ បើនៅតែបន្តគេចវេះលួចលួចលាក់ប្រើប្រាស់ពលករបរទេសខុសច្បាប់ និងជនបរទេសដែលខកខានមិនបានអនុវត្តតាមខ្លឹមសារខាងលើ អគ្គនាយកដ្ឋានការងារ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងធ្វើការផាកពិន័យ និងផ្តន្ទាទោសប្បញ្ញត្តិជំពូកទី១៦ នៃច្បាប់ស្តីពីការងារ និងផ្តន្ទាទោសតាមទោសប្បញ្ញត្តិនៃច្បាប់ស្តីពីអន្តោប្រវេសន៍៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ