ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងសិក្សាលើវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម
March 21, 2023    អ្នកទស្សនា :

នារសៀលថ្ងៃអង្គារទី២១ ខែមីនា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងសិក្សាស្តីពីវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេដែលបានបាក់នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ក្រោមអធិបតីភាពឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងដោះស្រាយបញ្ហាបាក់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវនិងព្រែកជ្រៃធំ-ព្រែកប៊ិញយីនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ដោយមានការអញ្ជើញចូលរួមពីអនុរដ្ឋលេខាធិការ អគ្គនាយដ្ឋាន ប្រធាននាយកដ្ឋាន នៃក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលរងខេត្ត ព្រមទាំងអភិបាលស្រុកពាក់ព័ន្ធផងដែរ។

នាឱកាសនោះ ឯកឧត្តម ឡាំ ជា បានមានប្រសាសន៍ថា កិច្ចប្រជុំនាឱកាសនេះ ជាកិច្ចប្រជុំអន្តរក្រសួងលើកទី៨ ដើម្បីពិនិត្យមើលលើវឌ្ឍនភាពនៃការសាងសង់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវនិងព្រែកជ្រៃធំ-ព្រែកប៊ិញយី ដែលស្ថិតនៅតាមខ្សែបន្ទាត់ព្រំដែន។ ឯកឧត្តម រដ្ឋលេខាធិការ បានបន្តថា មកដល់បច្ចុប្បន្ននេះ គណៈកម្មការ បានរៀបចំផែនការអភិវឌ្ឍការងារសាងសងច្រាំងទន្លេនេះ ជាជំហានទី២ ដែលស្របតាមសេចក្តីសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាថ្មីម្តងទៀត ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការ បានស្នើដល់សមាជិកនៃអង្គប្រជុំដែលមកពីក្រសួងស្ថាប័នពាក់ព័ន្ធ ឱ្យបន្តចុះសិក្សា និងរៀបចំចងក្រងនូវឯកសារពាក់ព័ន្ធ ក៏ដូចជាការងារសាងសង់ច្រាំងទន្លេឡើងវិញដែលបានបាក់នៅតាមបណ្តោយបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ