អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ និងផ្សព្វផ្សាយលទ្ធផលសន្និបាតការងារឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ
March 17, 2023    អ្នកទស្សនា :

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំស្តីពី ការបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ និងផ្សព្វផ្សាយលទ្ធផលសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០២២ លើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ "ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព”។ កិច្ចប្រជុំនេះ រៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃទទួលជួយការងារដឹកនាំ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ ដែលលើកឡើងដោយ ឯកឧត្តម អគ្គលេខាធិការ រួចមក ឯកឧត្តម អនុរដ្ឋលេខាធិការ បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃសម្រេចបានប្រកបដោយផ្លែផ្កានាឆ្នាំកន្លងមក។ ក្នុងឱកាសនោះដែរ ឯកឧត្តម សរ សិទ្ធិ បានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជូនដល់ថ្នាក់ដឹកនាំ និងកីឡាករ កីឡាការនី ផងដែរ។ ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម សរ សិទ្ធិ ក៏បានជម្រាបជូនដល់អង្គពិធីអំពីលទ្ធផល នៃអង្គសន្និបាតរបស់ក្រសួងមហាផ្ទៃ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៣ ក៏ដូចជាអនុសាសន៍សំខាន់ៗរបស់សម្តេចក្រឡាហោម និងអនុសាសន៍ទាំ៩ចំណុចរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានថ្លែងក្នុងអង្គសន្និបាតនោះផងដែរ៕

ប្រភព៖ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ