សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ 
February 27, 2018    អ្នកទស្សនា :

នាព្រឹកថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ពស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៨  នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត សុខ ផល អគ្គនាយក នៃអគ្គ នាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញបើកកិច្ចប្រជុំសន្និបាតបូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៨។ 

សន្និបាតប្រចាំឆ្នាំ២០១៧ នេះ គឺមានគោលបំណងត្រួតពិនិត្យ និងវាយតម្លៃការងារដែលសម្រេចបាន ក្នុងឆ្នាំ២០១៧​ ព្រមទាំងដាក់ផែនការការងារសម្រាប់ឆ្នាំ២០១៨ បន្តទៀត ដោយមានវត្តមានរបស់ ឯកឧត្តម រដ្ឋលេខាធិកា អនុរដ្ឋលេខាធិកា អគ្គស្នងការនគរបាលជាតិ អគ្គនាយក អគ្គនាយករង ពីបណ្តាក្រសួង ផ្សេងៗ ដែលពាក់ព័ន្ធ ព្រមទាំងមន្រ្តីនគរបាលអន្តោប្រវេសន៍ នៃអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងស្នងការនគរបាលរាជធានី ខេត្តផងដែរ។

ក្នុងឱកាសនោះដែរ ក៏មានបទអន្តរាគមន៍ពីស្នងការរងទទួលការងារអន្តោប្រវេសន៍រាជធានី ខេត្ត និងពិធីបំពាក់ឋាន្តរស័ក្តិជូននាយនគរបាលជាតិ ហើយប្រគល់សម្ភារកុំព្យូទ័រដល់ការិយាល័យស៊ើបនអង្កេត និងអនុវត្តនីតិវិធី និងផ្នែកអន្តោប្រវេសន៍ នៃអធិការដ្ឋាននគរបាលស្រុក ក្រុង ខណ្ឌ និងស្នងការនគរបាល រាជធានី ខេត្ត។

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ