ឯកឧត្តម​ លឹម ផាន់ភារៈ អញ្ជើញចុះត្រួតពិនិត្យទីតាំងឈរជេីង​​ និងជួបសំណេះសំណាលជាមួយកងកម្លាំងនគរបាលការពារបេតិកភណ្ឌ​ និងនគរបាលទេសចរណ៍​ ប្រចាំតំបន់រមណីយដ្ឋានប្រាសាទ​សំបូរព្រៃគុក​
March 01, 2023    អ្នកទស្សនា :

កំពង់ធំ ៖ នៅថ្ងៃពុធ​ ទី០១​ ខែមីនា​ ឆ្នាំ២០២៣​ ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ លឹម​ ផាន់ភារៈ ប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ​ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ ក្រសួងមហាផ្ទៃ​ អមដំណេីរដោយ​ ឯកឧត្តម​ អនុប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់​សាធារណៈ​ ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍​ លោកអនុប្រធាននាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ​ និងមន្រ្តីក្រោមឱវាទ​ បានចុះត្រួតពិនិត្យទីតាំងឈរជេីង​ កន្លែងស្នាក់នៅ​ ហូបចុក​ និងបានជួបសំណេះសំណាលជាមួយកងកម្លាំងនគរបាលការពារបេតិកភណ្ឌ​ និងនគរបាលទេសចរណ៍​ ប្រចាំតំបន់រមណីយដ្ឋានប្រាសាទ​សំបូរព្រៃគុក​ ខេត្តកំពង់ធំ។

ក្រោយពីបានស្តាប់នូវរបាយការណ៍ស្វាគមន៍​ របស់លោកប្រធានអង្គភាពទាំង២ រួចមក​ ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ ប្រធាននាយកដ្ឋានកណ្តាល​ សណ្តាប់ធ្នាប់សាធារណៈ​ បានមានប្រសាសន៍កោតសរសេីរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង​យកចិត្តទុកដាក់បំពេញភារកិច្ច​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់បងប្អូនមន្រ្តីនគរបាលជាតិទាំង២អង្គភាព​។​ ទន្ទឹមនោះ ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ ក៏បានផ្តល់អនុសាសន៍ដល់ប្រធានអង្គភាពទាំង២​ ត្រូវបង្កេីនកិច្ចសហការគ្នាឱ្យបានល្អប្រសេីរក្នុងនាមជាមន្រ្តីនគរបាលជាតិដូចគ្នា​ និងជាអង្គភាពនៅក្រោមដំបូលតែមួយ​ របស់នាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋានគរបាលជាតិ។ ជាពិសេស​ ត្រូវចេះរៀបចំផែនការប្រតិបត្តិការ ផែនការល្បាតរួមគ្នា និងត្រូវពង្រឹងរបៀបរបបរាយការណ៍តាមឋានានុក្រម​ ដោយត្រូវរាយការណ៍ឱ្យបានជាប្រចាំ​ និងត្រូវរៀបចំផែនទីភូមិសាស្រ្ត ដេីម្បីបង្កេីនភាពងាយស្រួល​ ក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃ និងដើម្បីបង្កភាពងាយស្រួលជូនដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលចូលមកទស្សនាក្នុងតំបន់រមណីយដ្ឋាន​ធម្មជាតិ និងប្រាសាទបុរាណ។

មុននឹងបញ្ចប់​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ ក៏បានពាំនាំនូវប្រសាសន៍​ផ្តាំសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ សម្តេច​ក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ និង​ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ និងបាននាំនូវ​ថវិកា​ឧបត្ថម្ភរបស់ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ សម្រាប់ទ្រទ្រង់ដល់អង្គភាពទាំង២​ ក្នុង១អង្គភាពចំនួន​ ២លានរៀលផងដែរ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ