សម្តេចក្រឡាហោម ស ខេង បានអនុញ្ញាតឱ្យ ឯកឧត្តម Nobushige TAKAMIZAWA ឯកអគ្គរដ្ឋទូត និងជាតំណាងអចិន្ត្រៃយ៍ជប៉ុន ចូលជួបសម្តែងការគួរសម
February 23, 2018    អ្នកទស្សនា :


រសៀលថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ ឯកឧត្តម Nobushige TAKAMIZAWA ប្រធានសន្និសីទទី៤នៃរដ្ឋភាគីសន្ធិសញ្ញាជំនួញសព្វាវុធ(ATT)និងជាឯកអគ្គរដ្ឋទូត និងជាតំណាងអចិន្ត្រៃយ៍ជប៉ុនប្រចាំសន្និសីទ ស្តីពីការរំសាយសព្វាវុធនៅទីក្រុងGeneva ចូលជួបសម្តែងការគួរសម។
ក្នុងកិច្ចជំនួបនោះ ឯកឧត្តម Nobushige TAKAMIZAWA បានស្នើសុំសម្តេចក្រឡាហោម ឱ្យចាត់មន្ត្រីដែលសកម្មមាននៅក្នុងការងារនេះ និងមានចំណេះដឹង ជំនាញបច្ចេកទេស និងចេះគោលនយោបាយ ដើម្បីចូលរួមនៅក្នុងសន្និសីទដែលនឹងរៀបចំនាពេលខាងមុខ។

ជាការឆ្លើយតប សម្តេចក្រឡាហោម បានមានប្រសាសន៍ថា សម្តេចត្រៀមខ្លួនចាត់មន្ត្រីសកម្មការងារចូលរួមតាមការស្នើរបស់ឯកឧត្តម Nobushige  និងសូមអំពាវនាវឱ្យអង្គការសហប្រជាជាតិ និងដៃគូពាក់ព័ន្ធផ្សេងៗ បន្តជួយគាំទ្រដល់កម្ពុជាក្នុងការសម្រេចឱ្យបាននូវកាតព្វកិច្ចផ្សេងៗក្នុងសន្ធិសញ្ញាជំនួញសព្វាវុធនេះ(ATT)៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ