នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦នៅទីស្តីការក្រសួងមហាផ្ទៃបានរៀបចំកិច្ចប្រជុំលើកទី១២របស់គណៈកម្មធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាម បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប)ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំលើកទី១១របស់ គ.ជ.អ.ប។អនុម័តលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការប្រគល់មុខងានានាពាក់ព័ន្ធ នឹងការគ្រប់គ្រងការអប់រំកិមារតូច ការអប់រំបឋមសិក្សា និងការអប់រំក្រៅប្រព័ន្ធទៅឲ្យរដ្ឋបាលក្រុង ស្រុក។ អនុម័តលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើតសាលាជាតិរដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ អនុម័តលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើតសាលាជាតិរដ្ឋបាលមូលដ្ឋាន។