ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សាដើម្បីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងអភិបាលកិច្ច ជាមួយក្រសួងមហាផ្ទៃបារាំង
February 28, 2023    អ្នកទស្សនា :

នាព្រឹកថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិភាក្សាការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងអភិបាលកិច្ច ជាមួយ ក្រសួងមហាផ្ទៃ នៃសាធារណៈរដ្ឋបារាំង ដែលដឹកនាំដោយលោកស្រី Nathalie Carlier អនុព័ន្ធសន្តិសុខផ្ទៃក្នុងអមស្ថានទូតបារំាងប្រចំាប្រទេសវៀតណាម ទទួលបន្ទុក កម្ពុជា ឡាវ វៀតណាម

ក្រោមអធិបតីភាព ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ព្រមទាំងលោក Fabrice ETIENNE លេខាទី១អមស្ថានទូតបារំាងប្រចាំកម្ពុជា និងសហការី ផងដែរ។

ក្នុងអង្គប្រជុំភាគីទាំងពីរ បានពិភាក្សាផ្លាស់ប្តូរយោបល់ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងអភិបាលកិច្ច ស្របតាមក្របខ័ណ្ឌនៃទំនាក់ទំនងមិត្តភាព និងភាពជាដៃគូ សម្រាប់ធ្វើសកម្មភាពប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងអន្តរជាតិ និងក្នុងតំបន់ចំពោះសន្តិសុខផ្ទៃក្នុង ជាពិសេសដើម្បីធានាឱ្យបាននូវសុវត្ថិភាពខ្ពស់ជូនប្រជាពលរដ្ឋ។

ក្រោយកិច្ចប្រជុំពិភាក្សា លោកស្រី Nathalie Carlier បានថ្លែងអំណរគុណ ដល់ភាគីកម្ពុជាដែល រៀបចំកិច្ចប្រជុំពិភាក្សាក្នុង ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងអភិបាលកិច្ច។ជាមួយគ្នានេះលោកស្រីសូមវាយតម្លៃខ្ពស់ចំពោះការបំពេញការងារក៏ដូចជាការផ្លាស់ប្តូរព័ត៌មានឱ្យគ្នាទៅវិញទៅមក ដើម្បី អោយកិច្ចសហការរួមគ្នាទទួលបានជោគជ័យ។

ទន្ទឹមនេះដែរ ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានថ្លែងអំណរគុណក្នុងនាម សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋក្រសួងមហាផ្ទៃ ដល់ភាគីបារាំងដែលបានផ្តើមនូវកិច្ចសហប្រតិបត្តការដែលអាចហៅបានថា ជាកិច្ចព្រមព្រៀងក្របខណ្ឌដំបូងដើម្បីឈានឆ្ពោះទៅដំណាក់កាលនៅក្នុងកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលរួមគ្នា៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ