ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អនុញ្ញាតឱ្យតំណាងក្រុមហ៊ុន NEC Asia Pacific ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
February 22, 2023    អ្នកទស្សនា :

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ លោក Kenji Okutsu អនុប្រធានក្រុមហ៊ុន NEC អាស៊ីប៉ាស៊ីហ្វិក (NEC Asia Pacific) និងលោក Steven Lim ទីប្រឹក្សាពាណិជ្ជកម្មជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គលេខាធិការរង និងជាប្រធាននាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ទោ អនុប្រធាននាយកដ្ឋាន ព្រមទាំងនាយការិយាល័យ នាយរងការិយាល័យ និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានសម្តែងការស្វាគមន៍ និងមានមតិសំណេះសំណាលប្រកបដោយកក់ក្តៅ និងរីករាយបំផុត។ ជាមួយគ្នានោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានមានប្រសាសន៍ថា ក្នុងនាម អគ្គលេខាធិការដ្ឋាន ក៏ដូចជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្រសួងមហាផ្ទៃ ពិតជាមានសេចក្តីរីករាយចំពោះវត្តមានរបស់មន្ត្រីជំនាញរបស់ក្រុមហ៊ុន NEC Asian Pacific នាពេលនេះ ទន្ទឹមនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានមានប្រសាសន៍ថា ឯកឧត្តម ក៏ចង់ដឹងពីទស្សនៈវិស័យ បទពិសោធន៍ និងសេវាកម្មរបស់ក្រុមហ៊ុនផងដែរ ថាតើក្រុមហ៊ុនអាចមានលទ្ធភាព និងសេវាកម្មបច្ចេកទេសអ្វីខ្លះក្នុងការចែករំលែកក្នុងវិស័យគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។

ក្នុងជំនួបនោះដែរ តំណាងក្រុមហ៊ុន NEC Asia Pacific ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គលេខាធិការ ដែលបានអនុញ្ញាតឱ្យក្រុមការងាររបស់ក្រុមហ៊ុនបានចូលជួបសម្តែងការគួរសម និងធ្វើបទបង្ហាញស្តីពីសេវាកម្មនានា និងប្រព័ន្ធគ្រប់គ្រង់បច្ចេកវិទ្យារបស់ក្រុមហ៊ុន ជូនដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ នាពេលនេះផងដែរ។

ឆ្លើយតបចំពោះការធ្វើបទបង្ហាញជម្រាបជូនរបស់ក្រុមហ៊ុនខាងលើ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គលេខាធិការ បានមានប្រសាសន៍ដោយចាប់អារម្មណ៍ថា ក្រុមហ៊ុនពិតជាមានលក្ខណៈសម្បត្តិល្អប្រសើរពាក់ព័ន្ធលើការងារគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាឌីជីថល៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ