ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ៖ ឆ្នាំ២០២២ ច្រកចេញចូលតែមួយទូទាំងរាជធានី-ខេត្ត ផ្តល់សេវារដ្ឋបាលបានជាង ៦សែនសេវា និងទទួលបានចំណូលជាង ២៨លានដុល្លារ
February 22, 2023    អ្នកទស្សនា :

ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងថា ក្នុងឆ្នាំ២០២២កន្លងទៅ អង្គភាពច្រកចេញចូលតែមួយនៃរាជធានី-ខេត្ត បានផ្តល់សេវារដ្ឋបាលបានចំនួន ៦៩៥.២០៥សេវា និងទទួលបានចំណូលសរុបចំនួន ២៨.២១២.៤៩២ដុល្លារ ការលើកឡើងនេះក្នុងឱកាស ឯកឧត្តម អញ្ជើញធ្វើសេចក្តីរាយការណ៍សង្ខេបស្តីពីរបាយការណ៍ប្រចាំឆ្នាំ២០២២របស់ក្រសួងមហាផ្ទៃក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ នៅសណ្ឋាគារសុខាភ្នំពេញ នាព្រថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានថ្លែងថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋឱ្យ កាន់ តែប្រសើរឡើង ក្រសួងមហាផ្ទៃ បានសម្របសម្រួល និងដាក់ឱ្យអនុវត្តនូវសេចក្ដីណែនាំ ស្តីពីបែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ នៅរដ្ឋបាលឃុំ សង្កាត់ បន្ថែមទៀត។ ដោយឡែក ឯកឧត្តម នាយឧត្តមសេនីយ៍ បន្ដថាការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ ផ្ដល់សេវារដ្ឋបាល បានចំនួន ១.៥៦១.៧០៤សេវា និងទទួលបានចំណូលសរុបចំនួន សមមូល ២.៧៥២.២៦៦ដុល្លារ។

លើសពីនេះទៀត ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គលេខាធិការ បានលើកឡើងបន្ថែមថា ការិយាល័យប្រជាពលរដ្ឋនៅរាជធានី-ខេត្ត ទទួលបានបណ្តឹង និងព័ត៌មានផ្សេងៗចំនួន ១.២៦៧ ករណី ក្នុងនោះ បណ្ដឹងក្នុងសមត្ថកិច្ច ៧៦៧ករណី (បញ្ចប់ការដោះស្រាយបាន ៧១២ករណី) បណ្តឹងក្រៅសមត្ថកិច្ច ២០២ករណី និងព័ត៌មានផ្សេងៗ ២៩៨ករណី៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ