ក្រសួងមហាផ្ទៃ អំពាវនាវដល់ប្រជាពលរដ្ឋដែលមាន​អត្តសញ្ញាណប័ណ្ណផុតសុពលភាពអញ្ជើញ​រួសរាន់មកបំពេញ​​​បែបបទសុំប្តូរយកអត្តសញ្ញាណប័ណ្ណថ្មី
February 21, 2023    អ្នកទស្សនា :

ភ្នំពេញ ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានចេញសេចក្តី​អំពាវនាវដ​ល់​ប្រ​ជាពល​រដ្ឋ មា​ន​អត្តសញ្ញាណប័ណ្ណ ផុតសុពលភាព ឬសុពលភាពនៅសល់តិចជាង ឬត្រឹម៩០ថ្ងៃ អញ្ជើញ​ម​កបំពេញ​បែបបទសុំប្តូរយក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី(ទុតិយតា) នៅតាម​បណ្តា​ទីតាំង​ណា​មួយ​ដូចខាងក្រោម៖ ១. នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬ​ច្រ​កចេញចូល តែមួយក្រុង ស្រុក ខណ្ឌ ឬស្នងការដ្ឋាននគរបាលរាជធានី-ខេត្តនៃលំនៅឋានអចិន្ត្រៃយ៍​របស់ខ្លួន, ២. នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានី​ភ្នំពេញ​), ៣. ទីស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រចាំនៅផ្សារទំនើបស៊ីអនម៉ល២ (Aeon Mall II) សែនសុខ។

សេចក្តីអំពាវនាវគឺធ្វើឡើងដើម្បីធានានូវសិទ្ធិក្នុងការទទួលបានសេវាផ្សេងៗ ជាពិសេសសិទ្ធិ នយោបាយក្នុងការប្រើប្រាស់ អត្ត​ស​ញ្ញាណប័ណ្ណសម្រាប់កាន់ទៅបោះឆ្នោត ជ្រើសតាំងតំណាង រាស្ត្រនីតិកាលទី៧ ក្នុងខែកក្កដា ឆ្នាំ២​០២​៣ ខាង​មុខនេះផងដែរ៕

ប្រភព៖អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ