ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
February 17, 2023    អ្នកទស្សនា :

នាព្រឹកថ្ងៃសុក្រទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងាររដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (Agence Francaise de De’veloppment AFD) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី តំណាង អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នាយកដ្ឋានព័ត៌មានវិទ្យានៃអគ្គលេខាធិការដ្ឋាន ព្រមទាំងអង្គភាពពាក់ព័ន្ធផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុយ វណ្ណៈ បានមានមតិស្វាគមន៍ និងបានថ្លែងអំណរគុណចំពោះទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (Agence Francaise de De’veloppment AFD) ដែលបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ។

ជាមួយគ្នានោះដែរ តំណាងក្រុមហ៊ុនខនភ្លូអិនស៍ Confluences ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ AFD បានធ្វើបទបង្ហាញស្តីពីគម្រោង និងយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍវិស័យឌីជីថលរបស់ក្រុមហ៊ុន ជូនដល់អង្គប្រជុំជ្រាប និងមានមូលដ្ឋានក្នុងការពិគ្រោះយោបល់គ្នាទៅវិញទៅមក។

ឯកឧត្តម ហ៊ុយ វណ្ណៈ អនុប្រធានក្រុមការងាររដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណចំពោះក្រុមការងារនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD ដែលបានធ្វើបទបង្ហាញាស្តីពីគម្រាងអភិវឌ្ឍវិស័យឌីជីថលរបស់ក្រុមហ៊ុនជូនដល់ក្រុមការងារក្រសួងមហាផ្ទៃ។

ឆ្លៀតឱកាសនេះដែរ ឯកឧត្តម ក៏បានណែនាំ និងផ្តល់យោបល់ជូនក្រុមការងារនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD ឱ្យរៀបចំនូវលក្ខណៈឱ្យបានសមស្រប

សម្រាប់អភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាឌីជីថលនេះ ប្រកបដោយភាពជាក់លាក់ និងឱ្យស្របតាមវិស័យនានារបស់ក្រសួងមហាផ្ទៃ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ