សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់អគ្គនាយកដ្ឋានពន្ធនាគារ
February 20, 2018    អ្នកទស្សនា :

នារសៀលថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ។ ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការក្រសួមហាផ្ទៃ ទទួលបន្ទុកពន្ធនាគារ  , អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀត។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ចាន់ គឹមសេង អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានធ្វើរបាយការណ៍គោរពជូន សម្តេចក្រឡាហោម ព្រមទាំងអង្គសន្និបាតជ្រាបថា ឥឡូវនេះជនជាប់ឃុំមានការថយចុះ ក្នុងឆ្នាំ២០១៧ ដែលមានចំនួនប្រមាណ ១១,០៥៥នាក់ ដោយក្នុងនោះ មានការដោះលែង ចំនួន ១០,៩៣៦នាក់ មានទណ្ឌិតចំនួន៧,១៧២នាក់, ពិរុទ្ធជន ចំនួន១១,០៣៨នាក់ ធ្វើបត្យាប័នចេញ ២នាក់, លួចរត់ចំនួន ១៧នាក់, និងជនជាប់ឃុំស្លាប់ ១០០នាក់។ 

សម្តេចក្រឡាហោម បានបញ្ជាក់ក្នុងសន្និបាតបូកសរុបនេះថា ទន្ទឹងនឹងមានការថយចុះនៃចំនួនអ្នកជាប់ឃុំក៏ដោយ មន្ត្រីពន្ធនាគារទាំងអស់ក៏ត្រូវយកចិត្តទុកដាក់បំពេញតួនាទីខ្លួនឱ្យប្រសើរដែរ ទោះបីក្នុងស្ថានភាពណាក្តី ត្រូវពង្រឹងសមត្ថភាពប្រកបដោយក្រមសីលធម៌របស់ខ្លួនក្នុងការគ្រប់គ្រងអ្នកជាប់ក្នុងពន្ធនាគារឱ្យបានល្អនិងប្រសិទ្ធភាពការងារ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ