សម្តេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំ ស្តីពីការកំណត់ចំនួនមុខតំណែងអគ្គនាយករង អនុប្រធាននាយកដ្ឋាន អនុប្រធានការិយាល័យ នៃក្របខណ្ឌក្រសួងមហាផ្ទៃ
February 14, 2018    អ្នកទស្សនា :

នារសៀលថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំ ស្តីពីការកំណត់ចំនួនមុខតំណែង អគ្គនាយករង អនុប្រធាននាយកដ្ឋាន អនុប្រធានការិយាល័យ និងថ្នាក់ប្រហាក់ប្រហែលនៃក្របខណ្ឌនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ។ 

ឯកឧត្តម ប៉ុល លឹម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍ និងលើកសំណើចំនួន ០៣ ដាក់ឱ្យអង្គប្រជុំពិភាក្សា និងគោរពជូនសម្តេចក្រឡាហោម ពិនិត្យសម្រេច ដូចខាងក្រោម៖
១. ប្រកាសស្តីពីការកំណត់ចំនួនមុខតំណែងអគ្គនាយករង អគ្គស្នងការរង អនុនាយកដ្ឋាន អនុការិយាល័យ និងថ្នាក់ប្រហាក់ប្រហែលនៃក្របខណ្ឌនគរបាលជាតិ
២.ប្រកាសស្តីពីការកំណត់ចំនួនមុខតំណែងអគ្គនាយករង អគ្គាធិការរង អនុនាយកដ្ឋាន អនុការិយាល័យ និងថ្នាក់ប្រហាក់ប្រហែលនៃក្របខណ្ឌមន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ
៣.ប្រកាសស្តីពីការកំណត់ចំនួនមុខតំណែងអគ្គនាយករង អនុនាយកដ្ឋាន អនុការិយាល័យ និងថ្នាក់ប្រហាក់ប្រហែលនៃក្របខណ្ឌគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ផលិតផលក្លែងក្លាយ ជាដើម។ ជាលទ្ធផល​ សម្តេចក្រឡាហោម បានសម្រេចឯកភាព ចំពោះសំណើរខាងលើ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ