ឯកឧត្តម សក់ សេដ្ឋា ដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងឯកសាររបស់អនុគណៈកម្មការឯកសារបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ និងឯកសារពាក់ព័ន្ធការងារសន្និបាតរបស់ក្រសួងមហាផ្ទៃ
January 24, 2023    អ្នកទស្សនា :

នាព្រឹកថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋមន្ត្រីស្តីទី ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងឯកសាររបស់អនុគណៈកម្មការឯកសារបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ និងឯកសារពាក់ព័ន្ធការងារសន្និបាតរបស់ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក នៃអនុគណៈកម្មការ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។

នាឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រីស្តីទី បានមានប្រសាសន៍ថា កិច្ចប្រជុំ នេះគឺធ្វើឡើងដើម្បីពិនិត្យ និងពិភាក្សាឆ្លងខ្លឹមសាររបាយការណ៍ ឯកសារ និងការងារពាក់ព័ន្ធមួយចំនួន សម្រាប់បម្រើឱ្យការងាររៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣របស់ក្រសួងមហាផ្ទៃ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ និង២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ។ ជាមួយគ្នានោះ ឯកឧត្តម រដ្ឋមន្ត្រីស្តីទី មានប្រសាសន៍បន្តថា ដើម្បីរៀបចំសន្និបាតក្រសួងមហាផ្ទៃប្រចាំឆ្នាំ២០២២នេះ ក្រសួងបានបង្កើតគណៈកម្មាធិការមួយ ដើម្បីរៀបចំការងារពាក់ព័ន្ធនានា សម្រាប់បម្រើឱ្យការប្រព្រឹត្តទៅនៃសន្និបាតប្រចាំចាំឆ្នាំនេះ ដោយគណៈកម្មការនេះមានអនុគណៈកម្មការចំនួន៥ ជាសេនាធិការ ដែលក្នុងនោះរួមមាន៖ ទី១.អនុគណៈកម្មការឯកសារបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ និងឯកសារពាក់ព័ន្ធការងារសន្និបាតរបស់ក្រសួងមហាផ្ទៃ, ទី២.អនុគណៈកម្មការបូកសរុបលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ”ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព”, ទី៣.អនុគណៈកម្មការពិធីការ និងកិច្ចការរដ្ឋបាល, ទី៤. អនុគណៈកម្មការការពារសន្តិសុខ និងសណ្តាប់ធ្នាប់ និង ទី៥.អនុគណៈកម្មការផ្គត់ផ្គង់។

ទន្ទឹមនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាសមាជិកអនុគណៈកម្មការ បានធ្វើសេចក្តីរាយការណ៍សង្ខេបស្តីពីសេចក្តីព្រាងរបាយការណ៍លទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និងសេចក្តីព្រាងឯកសារនានា ព្រមទាំងរបាយការណ៍បឋមពីគ្រប់អគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ ដើម្បីមានមូលដ្ឋានក្នុងការពិនិត្យពិភាក្សា និងផ្តល់ធាតុចូលបន្ថែម។

ជាមួយគ្នានោះ ពីអង្គប្រជុំបានពិនិត្យ និងពិភាក្សាផ្តល់ធាតុចូលសំខាន់ៗនានា ដើម្បីកែសម្រួល និងបំពេញបន្ថែមលើរបាយការណ៍ និងឯកសារពាក់ព័ន្ធនីមួយៗយ៉ាងល្អិតល្អន់ និងបានវាយតម្លៃខ្ពស់ចំពោះសេចក្តីព្រាងនៃឯកសារនានាដែលក្រុមការងារអនុគណៈកម្មការបានរៀបចំតាក់តែងឡើង។ នៅក្នុងនោះ អង្គប្រជុំក៏បានពិនិត្យពិភាក្សាលើរបៀបវារៈទូទៅ ដោយអង្គប្រជុំបានផ្តោតសំខាន់លើភាពចាំបាច់នានា ស្ថានភាព និងទិសដៅផែនការសំខាន់ៗសម្រាប់ដាក់បញ្ចូលឱ្យបានគ្រប់ជ្រុងជ្រោយក្នុងអង្គសន្និបាតពិនិត្យ និងពិភាក្សាលើកទិសដៅអនុវត្តបន្ត និងធ្វើយ៉ាងណាឱ្យដំណើរការនៃអង្គសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣របស់ក្រសួងមហាផ្ទៃ បានប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

ជាមួយគ្នានោះ ឯកឧត្តម រដ្ឋមន្ត្រីស្តី បានណែនាំឱ្យសមាជិកក្រុមការងារ កែសម្រួលសេចក្តីព្រាងរបាយការណ៍ឡើងវិញ និងដាក់បញ្ជូលទៅអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ និងផ្តល់ធាតុនានាបន្ថែមទៀត សម្រាប់ចំណុចដែលនៅខ្វះចន្លោះ ព្រមទាំងរៀបចំប្រធានបទ និងក្រុមពិភាក្សា ឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ