អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាក្រសួងមហាផ្ទៃ បញ្ជូនយុវជន០៧រូបចូលរួមប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកយុវជនគីរីសួគ៌ ឆ្នាំ២០២៣
January 18, 2023    អ្នកទស្សនា :

នាថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២៣នេះ សមាគមកីឡាវ៉ូវីណាម នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាក្រសួងមហាផ្ទៃ បានបញ្ចូនយុវជនអាយុក្រោម១៦ឆ្នាំ ចំនួន០៧រូបឱ្យចូលរួមក្នុងការប្រកួតជ្រើសរើសជើងឯកយុវជន គីរីសួគ៌ ឆ្នាំ ២០២៣ ដែលបានកំពុងដំណើរការពីថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ ២០២៣ នៅអគារបាល់បោះមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៃពហុកីឡដ្ឋានជាតិ។

យុវជនអាយុក្រោម១៦ឆ្នាំរបស់ក្រសួងមហាផ្ទៃ ទាំង០៧រូប មានរួម៖ ១. កីឡាករ អ៊ូ ពុធថាណា, ២. កីឡាករ ផល ដារ៉ា, ៣. កីឡាករ ខុម វិរឹទ្ធ, ៤. កីឡាករ ម៉ៃវ៉ែន គីមហាប់, ៥. កីឡាការិនី ធឿន ស្រីយ៉ា, ៦. កីឡាការិនី លឹម សម្ផស្ស និង ៧. កីឡាការិនី កៅ មុន្នីនាថ

សូមជម្រាបជូនថា ព្រឹត្តិការណ៍នៃការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកយុវជន គីរីសួគ៌ រៀបចំឡើងដោយសហព័ន្ធ កីឡាវ៉ូវីណាមកម្ពុជា។ ការប្រកួតនេះមានក្រសួង សមាគម-ក្លិបចូលរួមចំនួន១១ រួមមាន៖ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្លិបវ៉ូវីណាមនិរោធ ក្លិបសម្បត្តិមុនី ក្លិបតាឡី ក្លិបវិទ្យាល័យជាស៊ីមសាមគ្គី ក្លិបសែនសុខ ក្លិបវិទ្យាល័យវត្តកោះ ក្លិបវត្តទួល និងក្លិបវ៉ូវីណាមហ្វ្រេនហ្សូន។ កីឡាករ កីឡាការិនីចូលរួមសរុបក្នុងការប្រកួតនេះមានចំនួន៥២រូប ក្នុងនោះកីឡាការិនី២២រូប។

សូមរម្លឹកជូនដែរថា ការប្រកួតព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ ២០២២ កន្លងទៅ អត្តពលិកឈុតធំរបស់សមាគមកីឡាវ៉ូវីណាមក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយសរុបចំនួន១៥គ្រឿង ក្នុងនោះ មេដាយមាស០៧ ប្រាក់០៤ និងមេដាយសំរឹទ្ធ០៤គ្រឿង៕

ប្រភព៖ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាក្រសួងមហាផ្ទៃ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ