ក្រសួងមហាផ្ទៃ អបអរសាទរចំពោះថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា (CamDX) ទទួលបានជ័យលាភី ពីកម្មវិធីពានរង្វាន់អនាគតរដ្ឋាភិបាល
December 06, 2022    អ្នកទស្សនា :

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានអបអរសាទរ ចំពោះថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា (CamDX) ទទួលបានជ័យលាភី Open Source Adaptation of the Year ពីកម្មវិធីពានរង្វាន់ អនាគតរដ្ឋាភិបាល (Future of Government Awards ) ដែលបានសហការគាំទ្រ ដោយ អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP), Amazon Web Service Institute នៃក្រុមហ៊ុនអន្តរជាតិអាម៉ាហ្សូន, និងបណ្តាញសាកលសម្រាប់រដ្ឋាភិបាល Apolitical។

លើសពីនេះ ក្រសួងមហាផ្ទៃ ក៏បានចូលរួមគាំទ្រ និងមានមោទនភាពយ៉ាងក្រៃលែងក្នុងនាមជាសមាជិក របស់ថ្នាលCamDX ក្នុងដំណាក់កាលទី១ នៃក្របខណ្ឌការចុះបញ្ជីអាជីវកម្ម តាមថ្នាល CamDX តាមរយៈការផ្តល់នូវលទ្ធភាព នៃការតភ្ជាប់ប្រព័ន្ធសម្រាប់ការផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណបុគ្គល។ ការចូលរួមនេះ បានគាំទ្រដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងផ្ដលភាពងាយស្រួលក្នុងការស្វែងរកភាពពិតប្រាកនៃទិន្នន័យអត្តសញ្ញាណរបស់ធុរជនភ្លាមៗ (Real-time)៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ