សម្ដេចក្រឡាហោម ស ខេង អញ្ជើញអមដំណើរ សម្តេចតេជោ ហ៊ុន សែន ចូលគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ជាំង ជីមីន អតីតប្រធានាធិបតីចិន
December 06, 2022    អ្នកទស្សនា :

នារសៀថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ រួមទាំងសមាជិកគណៈរដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញអមដំណើរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ជាំង ជីមីន អតីតប្រធានាធិបតីចិន ដែលបានទទួលមរណភាព កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ​ ក្នុងជន្មាយុ៩៦ឆ្នាំ​ នៅស្ថានទូតចិន ប្រចាំប្រទេសកម្ពុជា។

ក្នុងពេលចូលគោរពវិញ្ញាណក្ខន្ធ សម្តេចតេជោ ហ៊ុន សែន បានសរសេរសាររំលែកទុក្ខនៅក្នុងសៀវភៅក្រាំងមាស ដោយលើកឡើងថា មរណភាពរបស់ ឯកឧត្តម អតីតប្រធានាធិបតី គឺជាការបាត់បង់ដ៏ធំធេងនូវរដ្ឋបុរសដ៏អស្ចារ្យរបស់ចិន ដែលបានលះបង់ពេលវេលាពេញមួយជីវិតរបស់ ឯកឧត្តម ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនចិន និងវិបុលភាពនៃប្រទេសចិន។​ ភាពជាអ្នកដឹកនាំដ៏ប៉ិនប្រសព្វរបស់ឯកឧត្តម អតីតប្រធានាធិបតីចិន មិនត្រឹមតែផ្តល់គំរូវីរភាពដល់ប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបាននូវការគោរពស្រលាញ់ពីប្រជាជននៅលើសកលលោកផងដែរ។​ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន សូមចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះគ្រួសារអតីតប្រធានាធិបតី ជាំង ជីមិន រដ្ឋាភិបាល និងប្រជាជនចិន ក្នុងឱកាសដ៏ក្រៀមក្រំនេះ។ សម្ដេចតេជោ ក៏បានជឿជាក់យ៉ាងមុតមាំនូវកិត្យានុភាពរបស់ឯកឧត្តមអតីតប្រធានាធិបតី នឹងនូវតែចងចាំ និងគោរពស្រលាញ់ជារៀងរហូត៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ