សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី នៃវិទ្យាល័យជ្រៃចំនួន ១ខ្នង ក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង
November 30, 2022    អ្នកទស្សនា :

នាថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មីចំនួន ១ខ្នង កម្ពស់ ២ជាន់ ស្មើនឹង ១២បន្ទប់ នៃវិទ្យាល័យជ្រៃ និងសមិទ្ធផលនានា ស្ថិតនៅភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី សមាជិករាជរដ្ឋាភិបាល ប្រធានក្រុមប្រឹក្សាខេត្ត-អភិបាលខេត្ត, ស្នងការខេត្ត, មន្ទីរជំនាញជុំវិញខេត្ត, លោកគ្រូ-អ្នកគ្រូ, សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

នាឱកាសនោះ លោក ជា សម្បត្តិ អភិបាលស្រុកថ្មគោល បានធ្វើសេចក្តីរាយការណ៍សង្ខេបគោរពជូន សម្ដេចក្រឡាហោម ស ខេង និងអង្គអំពីស្ថានភាពរួម និងការអភិវឌ្ឍន៍របស់ស្រុកថ្មគោល ថា ស្រុកថ្មគោល មានផ្ទៃដីសរុប ៨១,៧០០ហិកតា មានប្រជាពលរដ្ឋសរុប ៣១,៣១៥គ្រួសារ ស្មើនឹង ១១៩,៨៦៥នាក់ ក្នុងនោះស្រី ៦១,២៣៩នាក់។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២២នេះ រដ្ឋបាលគ្រប់ថ្នាក់ សមត្ថកិច្ចគ្រប់ផ្នែក និងអាជ្ញាធរមូលដ្ឋានទាំងអស់នៃស្រុកថ្មគោល បានពង្រឹងការការពារ ថែរក្សា នូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាមួយនឹងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ធ្វើឱ្យសន្តិសុខសណ្តាប់ធ្នាប់ទូទាំងស្រុក មានភាពល្អប្រសើរ។

លោក បានបន្ដទៀតថា នៅឆ្នាំ២០២២ បទល្មើសគ្រឿងញៀនបង្ក្រាបបាន ៣៦លើក ឃាត់ខ្លួនមនុស្សបានចំនួន ៤០នាក់ ក្នុងនោះ បានបញ្ជូនមនុស្សទៅមណ្ឌលបន្សាបសារធាតុញៀន (បវេល) ចំនួន ២៨លើក មនុស្ស ៤៨នាក់។ ការបង្ក្រាបល្បែងស៊ីសង បានចំនួន ១០៧លើក មនុស្សចំនួន ១១៦នាក់ ស្រី ៩២នាក់ អប់រំ និងធ្វើកិច្ចសន្យានៅហ្នឹងកន្លែង។ គ្រោះថ្នាក់ចរាចរណ៍មានចំនួន ១៩លើក ស្លាប់មនុស្សចំនួន ១៤នាក់ របួសមនុស្សចំនួន ៣៥នាក់ (ស្រី ១២នាក់) ក្នុងនោះរបួស ធ្ងន់ចំនួន ២០នាក់ (ស្រី ៧នាក់)។

ជាមួយគ្នានេះដែរ លោក អភិបាលស្រុក បានឱ្យដឹងថា ចំពោះវិស័យអប់រំ នៅទូទាំងស្រុក មានសាលាចំនួន ៥៨សាលា ស្មើនឹង១៦២ខ្នង មាន ៦៦៩បន្ទប់ គូ្របង្រៀនមានចំនួន ៧៧៧នាក់ ស្រី ៤៣០នាក់ គ្រូកិច្ចសន្យា ៣៤នាក់ ស្រី២៥នាក់។ ដោយឡែក វិសយ័កសិកម្ម ក្នុងឆ្នាំ២០២២ កន្លងមកនេះ ស្រុកថ្មគោល មានផែនការដាំដុះលើផ្ទៃដី ៥៧,៩០០ហិកតា។ លោក បន្ដថា ឆ្នាំនេះ ស្រុកថ្មគោលទទួលរងគ្រោះទឹកជំនន់ ដែលធ្វើឱ្យទិន្នផលស្រូវរបស់ប្រជាកសិករមានការធ្លាក់ចុះ ដោយមានការយកចិត្តទុកដាក់ ការខិតខំប្រឹងប្រែងជួយសង្គ្រោះពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ដល់ពូជស្រូវដើម្បីជួយសង្គ្រោះ ស្តារឡើងវិញ បានចំនួន ២,៤៧៨ តោន ស្មើនឹង២ ៤៧៨ហិកតា ដោយនាំទឹកពីអាងកំពីងពួយ និងប្រភពទឹកផ្សេងៗទៀត ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋធ្វើការដាំដុះឡើងវិញ។

ចំពោះការងារផ្តល់សេវានៅច្រកចេញចូលតែមួយ ៖ ការិយាល័យច្រកចេញចូលតែមួយស្រុកថ្មគោល បានចាប់ផ្ដើមដំណើរការផ្តល់សេវាចាប់ពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ ដល់បច្ចុប្បន្ន គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២។ ការផ្តល់សេវាក្នុងឆ្នាំ២០២២នេះ សរុប ២៣,៤១២សេវា រួមមាន៖ នីត្យានុកូលកម្មបានចំនួន ១០,៨២៦, អត្រានុកូលដ្ឋានបានចំនួន១២,២០៥, វិស័យទេសចរណ៍បានចំនួន០៨, វិស័យវប្បធម៌ចំនួន២៤, វិស័យពាណិជ្ជកម្មចំនួន១០៧ វិស័យឧស្សាហកម្ម សិប្បកម្មចំនួន៣, វិស័យសុខាភិបាលចំនួន១៦. វិស័យអប់រំយុវជននិងកីឡាចំនួន២វិស័យកសិកម្មចំនួន ០៨, វិស័យសាធារណៈការ និងដឹកជញ្ជូនចំនួន១១៨, វិស័យសំណង់ថ្មីចំនួន៦៨។

លោក អភិបាលស្រុក បន្ថែមទៀតថា ការងារសង្គមកិច្ច តាមរយៈការគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋ រដ្ឋបាលស្រុក បានអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល បានផ្តល់ជូន ប្រាក់ឧបត្ថម្ភជាថវិកាប្រចាំខែ ជូនជនពិការក្រីក្រក្នុងស្រុកថ្មគោលដែលបានចំនួន ១,៣៤៩នាក់ និងប្រជាពលរដ្ឋជាគ្រួសារក្រីក្របានចំនួន ១១,៣៧៤គ្រួសារ និងគ្រួសារងាយរងហានិភ័យបានចំនួន ៣,៣១១ គ្រួសារផងដែរ។

អញ្ជើញមានប្រសាសន៍សំណេះសំណាល នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងាររាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលស្រុក បានរួមគ្នាធ្វើសកម្មភាពគាំទ្រការដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់។ សម្ដេច ក៏ស្នើប្រជាពលរដ្ឋ និងពាក់ព័ន្ធទាំងអស់ក្នុងស្រុកថ្មគោល បន្តគាំទ្រ និងចូលរួមគ្រប់សកម្មភាពដែលបម្រើសំណូមពរ និងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។

សម្ដេចក្រឡាហោម បានថ្លែងអំណរគុណ និងកោតសរសើរលោកនាយក លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ដែលបានខិតខំរួមចំណែកពង្រឹងការកសាងធនធានមនុស្សរបស់ជាតិ តាមរយៈការគ្រប់គ្រងការបង្រៀន និងរៀនដោយយកចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងណាឱ្យធនធានមនុស្សរបស់កម្ពុជា មានលទ្ធភាពកាន់តែច្រើន ក្នុងការប្រកួតប្រជែងជាមួយធនធានមនុស្សនៅក្នុងតំបន់ និងអន្តរជាតិ។

ឆ្លៀតឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានទាញចំណាប់អារម្មណ៍អង្គពិធីអំពីទស្សនាទាន ខ្មាំងសត្រូវក្នុងសម័យសន្តិភាព ដែលខុសពីខ្មាំងសត្រូវសម័យសង្គ្រាម ពោលគឺសម័យសន្តិភាពដូចបច្ចុប្បន្ន ខ្មាំងសត្រូវរបស់យើងទាំងអស់គ្នាធំបំផុតគឺភាពក្រីក្រ និងភាពល្ងង់ខ្លៅ។ សម្ដេច បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋខិតខំប្រឹងប្រែងបំពេញការងារតាមជំនាញរៀងៗខ្លួន ហើយសិស្សានុសិស្សទាំងអស់ត្រូវខិតខំសិក្សា និងអភិវឌ្ឍន៍សមត្ថភាព។

សម្ដេចក្រឡាហោម បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាការពារសុខសន្តិភាព និងស្ថិរភាពជាតិ។ សម្ដេច បានគូសបញ្ជាក់ថា កម្ពុជា កាលពីអតីតកាលបានប្រឈមមុខភាពក្រីក្រ និងសង្គ្រាមស៊ីវិលជាបន្តបន្ទាប់ ធ្វើឱ្យប្រទេសជាតិ និងប្រជាជន គ្មានឱកាសពង្រឹងការបណ្ដុះបណ្ដាលធនធានមនុស្ស ប្រកបដោយគុណភាពដូចបច្ចុប្បន្ននេះឡើយ។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានលើកឡើងពីភាពជោគជ័យនៃការគ្រប់គ្រងជំងឺកូវីដ-១៩ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ផលប្រយោជន៍ប្រជាជនបានមកពីការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ គោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងគ្រឿងញៀនជាដើម។ សម្ដេច ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋអប់រំសមាជិកក្រុមគ្រួសារឱ្យចៀសឆ្ងាយពីគ្រឿងញៀន និងចូលរួមសហការជាមួយសមត្ថកិច្ច ដើម្បីប្រឆាំងនឹងគ្រឿងញៀន។

អញ្ជើញមានប្រសាសន៍សំណេះសំណាល នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងាររាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលស្រុកទាំងអស់ ដែលបានរួមគ្នាធ្វើសកម្មភាពគាំទ្រការដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់។ សម្ដេច ក៏បានស្នើឱ្យប្រជាពលរដ្ឋ និងពាក់ព័ន្ធទាំងអស់ក្នុងស្រុកថ្មគោល បន្តគាំទ្រ និងចូលរួមគ្រប់សកម្មភាព ដែលបម្រើសំណូមពរ និងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។

សម្ដេចក្រឡាហោម បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោកនាយក លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ដែលបានខិតខំរួមចំណែកពង្រឹងការកសាងធនធានមនុស្សរបស់ជាតិ តាមរយៈការគ្រប់គ្រង ការបង្រៀន និងរៀនដោយយកចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងណាឱ្យធនធានមនុស្សរបស់កម្ពុជា មានលទ្ធភាពកាន់តែច្រើន ក្នុងការប្រកួតប្រជែងជាមួយធនធានមនុស្សនៅក្នុងតំបន់ និងអន្តរជាតិ។

ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានទាញចំណាប់អារម្មណ៍អង្គពិធីអំពីទស្សនទាន ខ្មាំងសត្រូវក្នុងសម័យសន្តិភាព ដែលខុសពីខ្មាំងសត្រូវសម័យសង្គ្រាម ពោលគឺសម័យសន្តិភាពដូចបច្ចុប្បន្ន ខ្មាំងសត្រូវរបស់យើងទាំងអស់គ្នាធំបំផុតគឺភាពក្រីក្រ និងភាពល្ងង់ខ្លៅ។ សម្ដេច បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋខិតខំប្រឹងប្រែងបំពេញការងារតាមជំនាញរៀងៗខ្លួន ហើយសិស្សានុសិស្សទាំងអស់ត្រូវខិតខំសិក្សា និងអភិវឌ្ឍន៍សមត្ថភាព។

សម្ដេចក្រឡាហោម បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាការពារសុខសន្តិភាព និងស្ថិរភាពជាតិ។ សម្ដេច បានគូសបញ្ជាក់ថា កម្ពុជា កាលពីអតីតកាលបានប្រឈមមុខភាពក្រីក្រ និងសង្គ្រាមស៊ីវិលជាបន្តបន្ទាប់ ធ្វើឱ្យប្រទេសជាតិ និងប្រជាជន គ្មានឱកាសពង្រឹងការបណ្ដុះបណ្ដាលធនធានមនុស្ស ប្រកបដោយគុណភាពដូចបច្ចុប្បន្ននេះឡើយ។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានលើកឡើងពីភាពជោគជ័យនៃការគ្រប់គ្រងជំងឺកូវីដ-១៩ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ផលប្រយោជន៍ប្រជាជនបានមកពីការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ គោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងគ្រឿងញៀនជាដើម។ សម្ដេច ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋអប់រំសមាជិកក្រុមគ្រួសារឱ្យបានល្អ ឱ្យចៀសឆ្ងាយពីគ្រឿងញៀន និងចូលរួមសហការជាមួយសមត្ថកិច្ច ដើម្បីប្រឆាំងនឹងគ្រឿងញៀន៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ