ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានអង្គភាពនគរបាលទេសចរណ៍ ប្រចាំខេត្តសៀមរាប
November 28, 2022    អ្នកទស្សនា :

នាព្រឹកថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ ប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ រួមជាមួយនឹង ឯកឧត្តម សុខ ថុល អភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានអង្គភាពនគរបាលទេសចរណ៍ នៃអគ្គស្នងការដ្នានគរបាលជាតិ ប្រចាំខេត្តសៀមរាប ដោយមានការអញ្ជើញអមដំណើរដោយ ឯកឧត្តម អនុប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ ឯកឧត្តម ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ ឯកឧត្តម លោកជំទាវ លោក លោកស្រី ស្ថាប័ន-មន្ទីរពាក់ព័ន្ធនានា ជាច្រើនរូបផងដែរ។

នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរជាតិ និងក្នុងនាមឯកឧត្តមផ្ទាល់ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពនគរបាលទេសចរណ៍ ប្រចាំខេត្តសៀមរាប ទាំងអស់ ឱ្យថែទាំសុខភាពឱ្យបានល្អប្រសើរ ពីព្រោះថាពេលមានសុខភាពល្អ គឺមានអ្វីៗទាំងអស់ សុខភាពជាទ្រព្យសម្បត្តិទី១ ដែលគ្រប់គ្នាមិនអាចខ្វះបាន។ ជាមួយគ្នានេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាយកដ្ឋាននគរបាលទេសចរណ៍ ដែលបានសហការបានយ៉ាងល្អប្រសើរជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្នុងការថែរក្សានូវការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ទៅកាន់គ្រប់គោលដៅទេសចរណ៍ ឬរមណីយដ្ឋាននានា ដើម្បីទទួលបាននូវភាពកក់ក្តៅ និងការជឿជាក់ រួមជាមួយនឹងស្នាមញញឹម។ ឯកឧត្តម បានលើកឡើងអំពីតួនាទី ភារកិច្ចរបស់នាយកដ្ឋាននគរបាលទេសចរណ៍ ក្នុងការបំពេញការងារជូនអង្គភាពប្រចាំថ្ងៃ ដោយឯកឧត្តមបានណែនាំថា មិនត្រូវពាក់ព័ន្ធនឹងបទល្មើសគ្រប់ប្រភេទ ដើម្បីរក្សាបាននូវសេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ ពិសេសគឺ តម្លៃនៃឯកសណ្ឋាននគរបាលជាតិ ទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។

ឆ្លៀតក្នុងឱកាសដ៏មានអត្ថន័យនោះ ឯកឧត្តម ប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ បានផ្តល់មតិផ្តាំផ្ញើដល់អង្គពិធីទាំងចំនួន ០៤ចំណុច រួមមាន៖ ទី១-ត្រូវរៀបចំផែនការការពារសន្តិសុខ សុវត្ថិភាពសម្រាប់ភ្ញៀវជាតិ-អន្តរជាតិ ទី២-ប្រកាន់ខ្ជាប់នូវគោលការណ៍យុត្តិធម៌ចំពោះប្រជាពលរដ្ឋទូទៅ ទី៣-ត្រូវសហការជាមួយក្រសួងទេសចរណ៍ តាមរយៈមន្ទីរទេសចរណ៍ខេត្ត ដើម្បីកសាងអ្នកស្ម័គ្រចិត្តចូលរួមការងារជាមួយគ្នា ក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃឱ្យបានល្អប្រសើរ ទី៤-ត្រូវមានសាមគ្គីភាពផ្ទៃក្នុងអង្គភាពទាំងមូល ដោយកសាងទំនុកចិត្តគ្នាឱ្យបានច្រើនក្នុងអង្គភាព ដើម្បីប្រសិទ្ធិភាពការងារ។ លើកទឹកចិត្ត ឬសរសើរចំពោះមន្រ្តីណាដែលអនុវត្តតួនាទីភារកិច្ចបានល្អ ដោយប័ណ្ណ ឬលិខិតសរសើរ និងការដំឡើងឋានន្តរស័ក្តិ។ ផ្ទុយទៅវិញ ចំពោះមន្រ្តីណា ដែលអនុវត្តផ្ទុយពីតួនាទី ភារកិច្ច ប្រព្រឹត្តកំហុស ត្រូវទទួលការព្រមាន ពិន័យ និងអាចបណ្តេញចេញពីក្របខ័ណ្ឌតែម្តងក្នុងករណីប្រព្រឹត្តកំហុសធ្ងន់ធ្ងរ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ