ឯកឧត្តម សន្ដិបណ្ឌិត ខៀវ សុភ័គ ៖ គណបក្សនយោបាយបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ គឺមានសិទ្ធិធ្វើសកម្មភាពដោយសេរី និងគ្មានការគាបសង្កត់
October 14, 2022    អ្នកទស្សនា :

ភ្នំពេញ ៖ ឯកឧត្តម សន្ដិបណ្ឌិត ខៀវ សុភ័គ បានឱ្យដឹងថា គណបក្សនយោបាយ បានចុះបញ្ជីនៅក្រសួងមហាផ្ទៃរួចរាល់នោះ គឺមានសិទ្ធិ ធ្វើសកម្មភាពដោយសេរី គ្មានការរើសអើង ឬទទួលរងនូវការគាបសង្កត់អ្វីឡើយ។

នាឱកាសអញ្ជើញជាវាគ្មិនក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងមហាផ្ទៃ» នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ នៅទីស្ដីការគណៈរដ្ឋមន្ដ្រី ដឹកនាំដោយ អង្គភាពរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សន្ដិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងថា បច្ចុប្បន្ន (គិតត្រឹមខែកញ្ញា) គណបក្សនយោបាយដែលបានចុះឈ្មោះក្នុងបញ្ជីនៅក្រសួងមហាផ្ទៃ សរុប មានចំនួន ៤៥គណបក្ស។ កត់សម្គាល់ ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ក្រសួងបានសម្រេចអនុញ្ញាត ឱ្យបង្កើតគណបក្សនាយោបាយចំនួន ៩ ចុះឈ្មោះក្នុងបញ្ជីគណបក្សចំនួន ១៧ និងលុបឈ្មោះចេញពី បញ្ជីគណបក្សចំនួន៨។

ឯកឧត្តម បានបញ្ជាក់ថា «ជារួម គណបក្សនយោបាយដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ គឺមានសិទ្ធិ ធ្វើសកម្មភាពដោយសេរី គ្មានការរើសអើង ឬទទួលរងនូវការគាបសង្កត់អ្វីឡើយ។ជាក់ស្តែង ក្នុងការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ កន្លងទៅនេះ មានគណបក្សនយោបាយចូលរួម ប្រកួតប្រជែងរហូតដល់ ១៧គណបក្ស ដោយមានបេក្ខជនឈរឈ្មោះសរុបចំនួន ៨៦.០៩២នាក់ និង មានប្រជាពលរដ្ឋបានទៅបោះឆ្នោតចំនួន ៧.៣៨២.៤៤៩នាក់ ស្មើ ៨០,១៩% នៃអ្នកដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ហើយជាលទ្ធផល មានគណបក្សនយោបាយចំនួន ៩ ទទួលបានអាសនៈក្នុងក្រុម ប្រឹក្សាឃុំ សង្កាត់»៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ