អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីសកម្មភាពការងារប្រចាំខែកញ្ញា និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែតុលាឆ្នាំ២០២២
September 28, 2022    អ្នកទស្សនា :

នាព្រឹកថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីសកម្មភាពការងារប្រចាំខែកញ្ញា និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែតុលា ឆ្នាំ២០២២ របស់អគ្គាធិការដ្ឋាន។ ក្នុងកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង លោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធចំណុះអគ្គាធិការដ្ឋាន។

ក្នុងឱកាសនោះ បន្ទាប់ពីបានពិនិត្យពិក្សាអំពីលទ្ធផលការងារប្រចាំខែកញ្ញា លើកទិសដៅសម្រាប់ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គាធិការ បានមានប្រសាសន៍ណែនាំ និងបានប្រគល់ភារកិច្ចជូន ឯកឧត្តម អគ្គាធិការរង ចំនួន០២រូប និងនាយកដ្ឋានទាំង០៦ ត្រូវត្រួតពិនិត្យតាមដានការអនុវត្តផែនការសកម្មភាពក្នុងឆ្នាំ២០២២ ជាពិសេសជំរុញសកម្មភាពដែលពុំទាន់អនុវត្តក្នុងឆ្នាំ២០២២ និងត្រៀមរៀបចំផែនការសកម្មភាពឆ្នាំ២០២៣។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គាធិការ បានណែនាំដល់ឯកឧត្តម លោកជំទាវ អគ្គាធិការរង លោកប្រធាននាយកដ្ឋាននូវរាល់ការបំពេញការងារ និងការចុះអង្កេតស្រាវជ្រាវត្រូវមានក្រមសីលធម៌ វីជ្ជាជីវៈនិងរក្សាបានការសម្ងាត់របស់អង្គភាព និងបានប្រគល់ភារកិច្ចជូន ឯកឧត្តម អគ្គាធិការរង ចំនួន០១រូបបន្តធ្វើការបណ្តុះបណ្តាលដើម្បីអភិវឌ្ឍសមត្ថភាពរបស់មន្រ្តីដែលបម្រើការងារនៅអគ្គាធិការដ្ឋាន។

ជាចុងបញ្ចប់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក អគ្គាធិការ បានថ្លែងអំណរអគុណ និងជូនពរដល់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ឱ្យទទួបានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ