សម្ដេចក្រឡាហោម ស ខេង អញ្ជើញផ្ទេរតួនាទីប្រធានប្ដូរវេន រដ្ឋមន្ដ្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៧ ជូនដល់ឥណ្ឌូនេស៊ី
September 22, 2022    អ្នកទស្សនា :

នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ តាមប្រព័ន្ធវីដេអូ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានប្ដូរវេន បានអញ្ជើញផ្ទេរតួនាទីប្រធានប្ដូរវេន នៃការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ ជូនដល់ប្រទេសឥណ្ឌូនេស៊ី ដោយមានការចូលរួមពី អគ្គស្នងការនគរបាលជាតិ នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ,រដ្ឋមន្ដ្រីប្រធានប្រតិភូទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន នៃសមាជិកអាស៊ាន, អគ្គលេខាធិការរងអាស៊ាន ទទួលបន្ទុកសហគមសន្ដិសុខនយោបាយ និងភ្ញៀវកិត្តិយសជាតិ-អន្ដរជាតិ។

សូមជម្រាបជូនដែរ កិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ នាពេលនេះ ក្រសួងមហាផ្ទៃកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ នៃការរៀបចំកិច្ចនេះផងដែរ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ