អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំត្រួតពិនិត្យការងារនាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលថ្នាក់កណ្តាល
August 04, 2022    អ្នកទស្សនា :

ទីស្តីការក្រសួងមហាផ្ទៃ ៖ នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារនាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលថ្នាក់កណ្តាល ដោយមានការចូលរួមពី ប្រធាននាយករដ្ឋបាលសរុប ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយការិយាល័យ និងនាយរងការិយាល័យទាំងអស់ នៃនាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលថ្នាក់កណ្តាល។

ឯកឧត្តម អគ្គាធិការ បានមានប្រសាសន៍ថា នាយកដ្ឋាននេះ ជានាយកដ្ឋានបង្កើតចុងក្រោយ ដែលមានតួនាទីចុះធ្វើអធិការកិច្ចនៅអង្គភាពថ្នាក់កណ្តាលចំណុះក្រសួងមហាផ្ទៃ ចឹងហើយដែលត្រូវទាមទារមានសមត្ថភាព ចំណេះដឹងខ្ពស់ ហេតុនេះក្រៅពីការងារអនុវត្តជាក់ស្តែង ចូលខិតខំស្រាវជ្រាវស្វែងរកសិក្សាបន្ថែម ទាំងចំណេះដឹងជំនាញ និងទូទៅ។ ទន្ទឹមនេះ នាយកដ្ឋាន មានបានពិនិត្យលក្ខណៈសម្បត្តិរបស់ខ្លួនគ្រប់គ្រាន់ ឬឆ្លើយតបសមស្របនឹងតួនាទីខ្លួនឬនៅ។ ចំពោះការធ្វើអធិការកិច្ច ត្រូវទាមទារពិនិត្យវាយតម្លៃស៊ីជម្រៅច្បាស់លាស់ ផ្អែកលើភស្តុតាង និងគោលការណ៍ច្បាប់ មិនមែនផ្អែកភាពស្រលាញ់ ឬស្អប់ ឬទៅយកតែតាមរបាយការណ៍របស់អង្គភាពរងអធិការកិច្ចនោះដែរ គឺត្រូវពិនិត្យពីប្រតិបត្តិការការងារផ្ទាល់របស់អង្គភាពនោះ ម្យ៉ាងចៀសវាងមានប្រតិអធិការកិច្ចណាមួយមកវិញ តែអង្គភាពអគ្គាធិការដ្ឋាន សូមស្វាគមន៍ និងរីករាយចំពោះប្រតិកម្ម ឬការតវ៉ាណាមួយចំពោះលទ្ធផលរបស់ខ្លួន។

ឯកឧត្តម អគ្គាធិការ បានគូសបញ្ជាក់ថា អគ្គាធិការដ្ឋាន ជាអង្គភាពបណ្តុំចំណេះដឹង ដោយសារជាអ្នកត្រួតពិនិត្យការអនុវត្តតួនាទីគ្រប់អង្គភាពថ្នាក់កណ្តាល និងក្រោមជាតិ ចំណុះឱ្យក្រសួងមហាផៃ្ទ ដែលត្រូវស្វែងយល់ ត្រូវដឹងពីតួនាទីភារកិច្ចគ្រប់អង្គភាពទាំងនោះឱ្យបានច្បាស់ ទើបអាចត្រួតពិនិត្យអង្គភាពនោះបាន។ ដូច្នេះហើយ មន្ត្រីអគ្គាធិការដ្ឋាន ត្រូវមានសមត្ថភាពគ្រប់គ្រាន់ ទន្ទឹមនឹងត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ និងអាចទៅបម្រើការងារនៅអង្គភាពណាមួយក៏បាន។ នេះហើយជាអ្វីដែល ឯកឧត្តម ចង់បានគឺពេលមន្ត្រីអគ្គាធិការដ្ឋាន ទទួលបានមុខតំណែងថ្មីនៅអង្គភាពណាមួយ គឺជាមន្ត្រីពោរពេញដោយសមត្ថភាព ដែលជាធនធានដ៏ល្អប្រសើរមួយសម្រាប់អង្គភាពនោះ ការផ្លាស់ប្តូរកន្លែងធ្វើការ ជារឿងធម្មតានៃជីវិតមន្ត្រីរាជការ តែជាមន្ត្រីប្រកបដោយសីលធម៌ ថ្លៃថ្នូរ តម្កល់ប្រយោជន៍អង្គភាពជាធំ បម្រើប្រទេសជាតិ និងប្រជាជនដោយស្មោះត្រង់ នោះទើបជារឿងសំខាន់។

ជាងចុងក្រោយ ឯកឧត្តម អគ្គាធិការ បានណែនាំដល់ថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ការិយាល័យ ឱ្យស្វែងយល់ពីតួនាទីភារកិច្ចរបស់ខ្លួនបន្ថែមទៀត បណ្តុះគំនិតច្នៃប្រឌិតថ្មីៗទៀត ចេះវិវត្តខ្លួនឱ្យស្របតាមបច្ចុប្បន្នភាព កាលណាមានមូលដ្ឋានទាំងអស់នេះហើយ អាចមានគំនិតផ្តួចផ្ដើមបង្កើតទស្សនៈទាន ចក្ខុវិស័យ រៀបចំផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព ដែលជាផែនទីបង្ហាញផ្លូវ តម្រង់ទិសក្នុងការអនុវត្តការងាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាព៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ