ឯកឧត្តម អ៊ីវ លាង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍ ស្តីពីលទ្ធផល នៃការចុះធ្វើអធិការកិច្ច នៅមណ្ឌលអប់រំកែប្រែទី១ ចំណុះអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ
July 29, 2022    អ្នកទស្សនា :

ទីស្តីការក្រសួងមហាផ្ទៃ ៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម អ៊ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍ ស្តីពីលទ្ធផល នៃការចុះធ្វើអធិការកិច្ច នៅមណ្ឌលអប់រំកែប្រែទី១ ចំណុះអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងក្រុមការងារពាក់ព័ន្ធ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម អគ្គាធិការ បានកោតសរសើរចំពោះ ឯកឧត្តម អគ្គាធិការរង ប្រធានក្រុមការងារ និងក្រុមការងារ បានខិតខំរៀបចំរបាយការណ៍បានលឿនថែមទាំងបានគ្រប់ជ្រុងជ្រោយទៀត ដែលនេះជាសកម្មភាពល្អរបស់ថ្នាក់ដឹកនាំ សូមមន្ត្រីយកធ្វើជាគម្រូ។ ទន្ទឹមនឹងនេះ សូមមន្ត្រីបន្តខិតខំស្រាវជ្រាវ ស្វែងរកលិខិតបទដ្ឋានថ្មីៗ ដើម្បីបង្កើនចំណេះដឹង ព្រោះជាមន្ត្រីអធិការកិច្ចទាមទារសមត្ថភាពខ្ពស់។

ឯកឧត្តម អគ្គាធិការ បានបន្ថែមទៀតថា ការរៀបចំរបាយការណ៍លទ្ធផលនៃការធ្វើអធិការកិច្ចក្តី ចុះអង្កេតបណ្តឹងក្តី ត្រូវធ្វើឱ្យប្រាកដប្រជាតាមករណីដែលខ្លួនរកឃើញជាក់ស្តែង។ ការរៀបចំធ្វើបាយការណ៍មាន២ គឺទី១-ក្លាហាន និងទី២-ខ្លាច។ ១-របាយការណ៍ក្លាហាន គឺរបាយការណ៍ពិត ឈរលើការពិត ទី២-របាយការណ៍ខ្លាច គឺរបាយការណ៍មិនពិត របាយការណ៍កុហក សូមចៀសវាងឱ្យឆ្ងាយពីរបាយការណ៍ខ្លាច ព្រោះជាមន្ត្រីអធិការកិច្ច ត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈ និងជាអ្នកបម្រើប្រជាជន ព្រមទាំងឈរលើគោលការណ៍ច្បាប់ជាមូលដ្ឋាន។

ឆ្លៀតឱកាសនោះដែរ ឯកឧត្តម អគ្គាធិការ ក៏បានក្រើនរំលឹក ឯកឧត្តម អគ្គាធិការរង ប្រធាននាយកដ្ឋាន ណែនាំដល់មន្ត្រីឱ្យខិតខំប្រឹងប្រែងបំពេញការងារ បង្កើនសមត្ថភាព ហើយសូមពិនិត្យលក្ខណៈសម្បត្តិ និងជាការលើកទឹកចិត្ត ដើម្បីត្រៀមបម្រុងធ្វើជាអ្នកបន្តវេន៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ