អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សារបាយការណ៍ ស្តីពីលទ្ធផលនៃករណីសំណើសុំរបស់អង្គភាពថា្នក់កណ្តាលមួយ ចំណុះក្រសួងមហាផ្ទៃ
July 14, 2022    អ្នកទស្សនា :

ទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម អ៊ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍ ស្តីពីលទ្ធផលនៃករណីសំណើសុំរបស់អង្គភាពថា្នក់កណ្តាលមួយចំណុះក្រសួងមហាផ្ទៃ គោរពជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យអគ្គាធិការដ្ឋាន ចុះធ្វើអធិការកិច្ចលើការរំលោភយកដីរបស់អង្គភាពខ្លួន នៅក្នុងខេត្តស្ទឹងត្រែង ដែលមានការពាក់ព័ន្ធនឹងលោកឧត្តមសេនីយ៍ទោមួយរូប មានមុខតំណែងជាគ្រូនគរបាលជាតិ និងក្រុមគ្រួសារ។

គួរបញ្ជាក់ថា កិច្ចប្រជុំពិភាក្សារបាយការណ៍ នាពេលនេះ មានការចូលរួមពី អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងក្រុមការងារជាច្រើនរូបទៀត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ីវ លាង បានណែនាំបន្ថែមដល់ក្រុមការងារដែលត្រៀមចុះអធិការកិច្ច ឬអង្កេតស្រាវជ្រាវ ត្រូវរៀបចំប្រជុំ រៀបចំនីតិវិធី កម្រងសំនួរជាមុន ហើយបន្ទាប់ពីបញ្ចប់បេសកកម្ម ត្រូវពន្លឿនរៀបចំរបាយការណ៍បឋម ដើម្បីឆ្លើយតបឱ្យទាន់ពេលវេលាទៅនឹងករណីដែលកំពុងកើតឡើង។

ឯកឧត្តម ក៏បានគូសបញ្ជាក់ថា ការដឹកនាំ ឬការបំពេញការងារណាមួយ ត្រូវមានការត្រួតពិនិត្យជាចាំបាច់ ហើយការត្រួតពិនិត្យនេះ ជៀសមិនផុតពីការមិនសប្បាយចិត្ត ឬថ្នាំងថ្នាក់នោះទេ ពីសំណាក់មន្ត្រីខិលខូច តែកុំមានការព្រួយបារម្ភ ដោយសារការអនុវត្តយើងផ្អែកតាមតួនាទីភារកិច្ចរបស់ខ្លួន និងគោលការណ៍ច្បាប់ ឬលិខិតបទដ្ឋានជាធរមាន លើកលែងតែយើងធ្វើផ្ទុយពីនេះ៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ