អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សាដើម្បីពិនិត្យរៀបចំក្រុមការងារត្រៀមចុះធ្វើ អធិការកិច្ចនៅអង្គភាពមួយចំណុះក្រសួងមហាផ្ទៃ
July 13, 2022    អ្នកទស្សនា :

ទីស្តីការក្រសួង៖ព្រឹកថ្ងៃពុធ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ត ម អ៉ីវ លាង អគ្គាធិការ នៃ អគ្គា ធិការដ្ឋាន ក្រសួងមហាផ្ទៃ ដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីពិនិត្យរៀបចំក្រុមការងារត្រៀមចុះធ្វើ អធិការ​កិច្ចនៅអង្គភាពមួយចំណុះក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី អគ្គាធិការរង ប្រធាន នាយកដ្ឋាន និងអនុប្រធាននាយកដ្ឋាន។

ឯកឧត្តម អគ្គាធិការ បានមានប្រសាសន៍ថា ដោយបានទទួលការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ ពី ថ្នាក់ដឹកនាំក្រសួង ដើម្បីចុះធ្វើអធិការកិច្ចនៅអង្គភាពមួយចំណុះក្រសួងមហាផ្ទៃ។ ការប្រជុំពេលនេះ ដើម្បីត្រៀមរៀបចំក្រុមការងារ រៀបចំកម្រងសំនួរ នីតិវិធីចុះអធិការកិច្ច និងជាពិសេសប្រមូល និងស្វែង រកលិខិតបទដ្ឋានបន្ថែមទៀត ពាក់ព័ន្ធពីតួនាទីភារកិច្ចរបស់អង្គភាពមួយនេះ។ពាក់ព័ន្ធការដឹកនាំក្រុម ការងារចុះអធិការកិច្ចនេះ ឯកឧត្តម អគ្គាធិការ បានប្រគល់ជូនឯកឧត្តម អគ្គាធិការរងមួយរូប ដើម្បី ដឹកនាំក្រុមការងារ បន្ទាប់មក ឯកឧត្តមអគ្គាធិការ បានអនុញ្ញាតជូន ឯកឧត្តម អស់លោក នៃអង្គប្រជុំ លើកយោបល់ដើម្បីជាធាតុចូល ដើម្បីឱ្យដំណើរអធិការកិច្ចនេះប្រព្រឹត្តទៅបានល្អប្រសើរ។

បន្ទាប់មកទៀត ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ  បានបន្តដឹកនាំកិច្ច ប្រជុំជាមួយប្រធាននាយកដ្ឋានទាំង៦ចំណុះអគ្គាធិការដ្ឋាន ដើម្បីពិភាក្សាការងារបុគ្គលិក បញ្ហាប្រឈម និងសំនូមពរនានាពាក់ព័ន្ធនឹងមន្ត្រីចំណុះអគ្គាធិការដ្ឋាន ដោយមានការចូលរួមពីប្រធាននាយកដ្ឋាន ទាំង៦ និងអនុប្រធាននាយកដ្ឋានពាក់ព័ន្ធ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អគ្គាធិការ បានមានប្រសាសន៍ណែនាំដល់ប្រធាននាយកដ្ឋានទាំង៦ សូម ពិនិត្យពីចំនួនក្របខ័ណ្ឌមន្ត្រីរបស់ខ្លួនជាក់ស្តែង ហើយត្រូវធ្វើរបាយការណ៍ ដោយរំលេចបញ្ជាក់ពីស្ថាន ភាពបម្រើការងារប្រចាំថ្ងៃរបស់មន្ត្រី សមត្ថភាពជំនាញរបស់មន្ត្រី មន្ត្រីជួយការងារថ្នាក់ដឹកនាំ មន្ត្រីជិត ចូលនិវត្តន៍ មន្ត្រីចូលនិវត្តន៍ រួចបញ្ជូនទៅនាយកដ្ឋានរដ្ឋបាលសរុប ដើម្បីបូកសរុប និងធ្វើរបាយការណ៍ ជូនឯកឧត្ដមជ្រាប និងចាត់ចែងបន្ត៕

ដោយ៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ