អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង រៀបចំពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការស៊ីវិល និងមន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានសុចរិតភាព និងអភិបាលកិច្ច
July 01, 2022    អ្នកទស្សនា :

នាព្រឹកថ្ងៃសុក្រ ទី០១ ខែកក្កដា ឆ្នាំ២០២២ នៅសាលប្រជុំនាយកដ្ឋានសុចរិតភាព និងអភិបាលកិច្ច ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការស៊ីវិល និងមន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានសុចរិតភាព និងអភិបាលកិច្ចចំណុះអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង និងលោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធាន/នាយការិយាល័យ អនុ/នាយរងការិយាល័យ នាយ/នាយរងផ្នែក និងមន្រ្តីចំណុះនាយកដ្ឋានសុចរិតភាព និងអភិបាលកិច្ច។

ជាកិច្ចចាប់ផ្តើម លោក ហេង សុផាត ប្រធាននាយកដ្ឋានសុចរិតភាព និងអភិបាលកិច្ច បានឡើងអានរបាយការណ៍ស្ដីពីវឌ្ឍនភាពការងាររបស់នាយកដ្ឋានជូនគណៈអធិបតី និងអង្គប្រជុំទាំងមូលដោយក្នុងនោះមានការិយាល័យ០៥ ចំណុះនាយកដ្ឋានរួមមាន៖

១-ការិយាល័យរដ្ឋបាល-សរុប

២-ការិយាល័យតាមដានវាយតម្លៃ អភិបាលកិច្ចល្អ និងគ្រប់គ្រងទិន្នន័យ

៣-ការិយាល័យសវនកម្មតាមបណ្តឹង

៤-ការិយាល័យស្រាវជ្រាវ និងផ្សព្វផ្សាយ

៥-ការិយាល័យអភិវឌ្ឍអភិបាលកិច្ច និងសុចរិតភាព

ជាកិច្ចបន្ទាប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានមានប្រសាសន៍ផ្តាំផ្ញើ និងផ្តល់អនុសាសន៍សំខាន់ៗដូចខាងក្រោម៖

- មតិស្វាគមន៍ក្នុងអង្គពិធីទាំងមូល

- បានសំដែងក្តីសោមនស្សរីករាយ ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការស៊ីវិល និងមន្ត្រីនគរបាលជាតិចំណុះនាយកដ្ឋានសុចរិតភាព និងអភិបាលកិច្ចនៅពេលនេះ

- ត្រូវខិតខំប្រឹងប្រែងការងារបន្តដើម្បីអង្គភាពយើង

- ត្រូវខិតខំបន្តការសិក្សាបន្ថែមទៀត និងមានវគ្គបណ្តុះបណ្តាលជំនាញសវនកម្ម

- យើងមិនបានរៀបចំពិធីជួបសំណេះសំណាលប៉ុន្មានឆ្នាំកន្លងមកនេះដោយសារជំងឺCovid

- ត្រូវពង្រឹងនូវស្មារតី ឆន្ទៈ សុក្រិត្យ ឱ្យបានច្បាស់លាស់ក្នុងការចុះបំពេញបេសកកម្មសវនកម្ម ដើម្បីមាតុភូមិ និងក្រសួងមហាផ្ទៃយើងផងដែរ

- ត្រូវគោរពវិន័យ ទាំងផ្នែកស៊ីវិល និងផ្នែកសន្តិសុខសាធារណៈ

- ត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈ ស្លូតបូត ម៉ឺងម៉ាត់ គោរពច្បាប់ជាដាច់ខាត

- ជំរុញពង្រឹងការងារតាមការិយាល័យនីមួយៗឱ្យបានល្អ

-ការិយាល័យរដ្ឋបាល-សរុប ជាសេនាធិការជូននាយកដ្ឋាន

-ត្រូវចេះសាមគ្គីគ្នាទៅវិញទៅមកក្នុងអង្គភាពយើង

-ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានថ្លែងអណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានស្វះស្វែងរកជំនួយវ៉ាក់សាំងចាក់ជូនប្រជាជនគ្រប់ៗគ្នា

-ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតែងតែគាំទ្រលើការងារ អគ្គសវនកម្មផ្ទៃក្នុងផងដែរ។

ជាទីបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានជូនពរដល់អង្គពិធីទាំងមូលជួបតែសុខភាពល្អ និងទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ៕

ប្រភព៖ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ