គណៈកម្មការសាងសង់ព្រះចេតិយ ចាប់ផ្តើមកសាងព្រះចេតិយថ្វាយ សម្តេចព្រះមហាសុមាធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នៅក្នុងវត្តបទុមវតី រាជធានីភ្នំពេញ
June 09, 2022    អ្នកទស្សនា :

គណៈកម្មការសាងសង់ព្រះចេតិយ ចាប់ផ្តើមកសាងព្រះចេតិយថ្វាយ សម្តេចព្រះមហាសុមាធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នៅក្នុងវត្តបទុមវតី រាជធានីភ្នំពេញ

គណៈកម្មការកសាងសង់ព្រះចេតិយ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ដែលដឹកនាំដោយ សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ជាប្រធានកិត្តិយស និងលោក ជំទាវ ញ៉ែម សាខន ស ខេង ជាប្រធានបានរៀបចំសាងសង់ឩព្រះចេតិយឡើង នៅក្នុងវត្តបរិវេណវត្តបទុមវតីរាជវរាម រាជធានីភ្នំពេញ។

ការសាងសង់ព្រះចេតិយនៅទីនេះ ដើម្បីជាការតបស្នងនូវព្រះគុណបំណាច់ដ៏ថ្លៃថ្លារបស់ គណៈកម្មការសាងសង់ព្រះចេតិយ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ក្នុងការថែរក្សា និងលើកតម្កើងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យមានការរីកចម្រើនជាលំដាប់។

គណៈកម្មការកសាងព្រះចេតិយ ក៏បានអំពាវនាវចំពោះ ពុទ្ធបរិស័ទ ជនរួមជាតិ ជាសប្បុរសជនទាំងអស់ ដើម្បីចូលរួមជួយឧបត្ថម្ភជាថវិកា ឬសម្ភារៈសំណង់ផ្សេងៗតាមសទ្ធាដ៏ថ្លៃថ្លា ដើម្បីកសាងព្រះចេតិយនេះឲ្យបានសម្រេចជាស្ថាពរផងដែរ។

គួរបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០១ ខែមិថុនា បានសម្រេចបង្កើតគណៈកម្មការមួយ ដើម្បីសាងសង់ព្រះចេតិយ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត។

សូមជម្រាប​ជូនដែរថា​ យោងតាមរបាយការណ៍របស់ក្រុមហ៊ុនសាងសង់ បានឱ្យដឹងថា តួចេតិយមានទំហំ ១០ម ×១០ម កំពស់សរុប ២៩.៥០ម, ខឿនទី១ មានកំពស់ ៣.០៥ម ពីដី, តួចេតិយមានកំពស់ ៥.៤ម ពីខឿនទី១, ផ្នែកកំពូលមានកំពស់ ២១.០៥ម ពីតួចេតិយ, ខឿនទី១ ផ្នែកខាងមុខមានជណ្តើរមួយមានចម្លាក់តោមួយគូរ និងលម្អដោយបិទថ្មភ្នំធម្មជាតិមាន ទឹកធ្លាក់ រុក្ខជាតិធម្មជាតិ ផ្នែកខាងក្រោយជាខឿនមានដាំផ្កា និងមានគូរទឹកជុំវិញ, តួចេតិយផ្នែកខាងក្រៅមានខ្លោងទ្វារចំនួន៤ ដែលមានទ្វារចូលពីមុខមួយ មានទ្វារបញ្ឆោតចំនួនបី និង មានបង្អួចបញ្ឆោតចំនួន៨ ផ្នែកខាងក្នុងតម្កល់មឈូសចំកណ្ដាល នៃតួចេតិយដែលមានធាតុនៅខាងក្នុង និងផ្នែកកំពូល មានខ្លោងទ្វារបញ្ឆោតចំនួន០៨ មានចេតិយចម្លងចំនួន០៤ និងមានឆ័ត្ររួតនៅចុងកំពូល៕

ដោយ៖ នាយកដ្ឋានព័ត៌មានបច្ចេកវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ