អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីសកម្មភាពការងារប្រចាំខែឧសភា និងទិសដៅការងារខែមិថុនា ឆ្នាំ២០២២
June 01, 2022    អ្នកទស្សនា :

នាព្រឹកថ្ងៃអង្គារ ទី៣១ ខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីសកម្មភាពការងារប្រចាំខែឧសភា និងទិសដៅការងារខែមិថុនាឆ្នាំ២០២២របស់អគ្គាធិការដ្ឋាន ដែលកិច្ចប្រជុំនេះមានការចូលរួមពី អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធ។

ឯកឧត្តម អគ្គាធិការ បានស្នើឲ្យនាយកដ្ឋានជំនាញត្រួតពិនិត្យលើរបាយការណ៍នេះ និងពិនិត្យសេចក្ដីព្រាង សេចក្ដីណែនាំនានា ពាក់ព័ន្ធការអនុវត្តលិខិតបទដ្ឋានគតិយុត្តិឱ្យស្របតាមផែនការសកម្មភាពឆ្នាំ២០២២ ក្នុងត្រីមាសទី២របស់នាយកដ្ឋាន និងរបស់អគ្គាធិការដ្ឋាន។

ឆ្លៀតឱកាសនោះដែរ ឯកឧត្តម អគ្គាធិការ បានរំលឹកនាយកដ្ឋានជំនាញ ពិនិត្យ និងធ្វើបច្ចុប្បន្នភាពលើលិខិតបទដ្ឋានគតិយុត្តិផ្សេងៗ ដែលលែងមានសុពលភាព ឬក្នុងផែនការសកម្មភាពសម្រាប់ត្រីទី១ ឆ្នាំ២០២២ដែលមិនទាន់បានកែសម្រួល ត្រូវពន្លឿន ក្នុងត្រីមាសទី២ឬត្រីមាសបន្ទាប់ ត្រូវកែសម្រួល និងត្រៀមលក្ខណៈទុកជាមុន ព្រោះផែនការសកម្មភាព ជាផែនទីឬត្រីវិស័យជាមូលដ្ឋានសម្រាប់ការអនុវត្តសកម្មភាពការងាររបស់នាយកដ្ឋាន ក៏ដូចរបស់អគ្គាធិការដ្ឋាន ដែលបានដាក់ចេញរួចហើយ។

ចំពោះការងារកំពុងអនុវត្តឬមិនទាន់បានអនុវត្ត ត្រូវព្យាយាមកែសម្រួល និងតម្រង់ទិសឱ្យស្របតាមផែនការសកម្មភាពនេះ។ដោយឡែកសម្រាប់លិខិតបទដ្ឋាននានាកំពុងតែកែសម្រួល ឬបានគោលការណ៍អនុញ្ញាតពីថ្នាក់ដឹកនាំក្រសួងរួចហើយ ត្រូវពន្លឿនដើម្បីឱ្យស្របផែនការ និងឆ្លើយតបតម្រូវការការងារ៕

ប្រភព៖ អគ្គារធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ