សារលិខិតអបអរសាទររបស់ សម្តេចក្រឡាហោម ស ខេង គោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែល សម្តេចតេជោ ទទួលបានពានរង្វាន់ សមិទ្ធផលអាស៊ានមួយជីវិត ពីវិទ្
August 07, 2016    អ្នកទស្សនា :

តាមរយៈការទទួលពានរង្វាន់ដ៏ល្បីល្បាញនេះ​ បានបញ្ជាក់អោយឃើញកាន់តែច្បាស់ថែមទៀតពីភាពជាអ្នកដឹកនាំដ៏ប៉ិនប្រសប់និងការទទួលខុសត្រូវរបស់ សម្តេច ចំពោះជោគវាសនារបស់ប្រទេសជាតិដែល​ សម្តេច​​ បានដឹកនាំធ្វើអោយសម្រេចបាននូវសមិទ្ធផលធំធេងមិនអាចកាត់ថ្លៃបាន​​ ក៏ដូចជាការចូលរួមចំណែកដ៏ថ្លៃថ្លារបស់​ សម្តេច ក្នុងសហគមន៍ប្រជាជាតិអាស៊ីដែលត្រូវបានសារធារណៈមតិជាតិ និងអន្តរជាតិទទួលស្គាល់វាយតម្លៃខ្ពស់។យើងខ្ញុំទាំងអស់គ្នាសូមចាត់ទុកការប្រគល់ពានរង្វាន់ សមិទ្ធផលអាស៊ានមួយជីវិត​ គោរព​ជូនចំពោះ សម្តេច គឺជាកម្លាំងចលករជម្រុញអោយប្រទេសកម្ពុជាកាន់តែបោះជំហ៊ានរឹងមាំក្នុងការអភិវឌ្ឍន៏លើគ្រប់វិស័យ ស្របតាមយុទ្ធសាស្រ្តចតុកោណតំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលដែលមាន ​សម្តេចអគ្គមហាសេនាបតីតេជោ​ ជាប្រមុខ។

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ