សម្ដេចក្រឡាហោម ស ខេង ផ្ញើសាររំលែកមរណទុក្ខជូន ឯកឧត្តមបណ្ឌិត ម៉ុក ម៉ារ៉េត ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព លោកជំទាវមហាឧបាសិកា ឈា ឡាង ម៉ុក ម៉ារ៉េត ដែលត្រូវជាភរិយា
May 10, 2022    អ្នកទស្សនា :

សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ដ្រីស្តីទី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកជំទាវ មានសេចក្ដីសង្វេគសោកស្ដាយឥតឧបមាចំពោះមរណភាពរបស់ លោកជំទាវមហាឧបាសិកា ឈា ឡាង ម៉ុក ម៉ារ៉េត ត្រូវជាភរិយារបស់ ឯកឧត្តមបណ្ឌិត ម៉ុក ម៉ារ៉េត តំណាងរាស្ដ្រមណ្ឌលខេត្តតាកែវ ដែលលោកជំទាវបានទទួលមរណភាពកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ ដោយជរាពាធ នៅទីក្រុងប៉ារីស នៃសារធារណរដ្ឋបារាំង។

ស្ថិតក្នុងវេលាប្រកបដោយសេចក្ដីទុក្ខព្រួយដ៏ក្រៀមក្រំនេះ សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ សូមចូលរួមរំលែកមរណទុក្ខចំពោះការបាត់បង់ដ៏ធំធេងដោយសេចក្តីអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបាននូវភរិយា ម្ដាយ និងជីដូន ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាបំផុតរបស់ ឯកឧត្តមបណ្ឌិត និងក្រុមគ្រួសារ។

សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ក៏សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកជំទាវមហាឧបាសិកា ឈា ឡាង ម៉ុក ម៉ារ៉េត សូមបានទៅកាន់ឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ