ឯកឧត្តម សក់ សេដ្ឋា អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ចូលជួបពិភាក្សាការងារ
May 05, 2022    អ្នកទស្សនា :

ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ទី៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម សក់ សេដ្ឋា រដ្ឋមន្ត្រីស្តីទី ក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ ឯកឧត្តម ឯកអគ្គរដ្ឋទូត ម៉ៃខើល មីចាឡាក់( Michael Michalak) អនុប្រធានជាន់ខ្ពស់នៃនាយកគ្រប់គ្រងប្រចាំតំបន់ នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ព្រមទាំងសហការី ចូលជួបពិភាក្សាការងារ ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋាននានា ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម សក់ សេដ្ឋា រដ្ឋមន្ត្រីស្តីទី  បានសម្តែងនូវការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចការងាររបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូត ម៉ៃខើល មីចាឡាក់ ព្រមទាំងប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន មកកាន់ព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនោះដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូត ម៉ៃខើល មីចាឡាក់ បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម សក់ សេដ្ឋា ដែលបានជួយគាំទ្រដល់ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ហើយបានសម្តែងនូវការគាំទ្រ និងអបអរសាទរចំពោះកម្ពុជាដែលនិងត្រូវធ្វើជាប្រធានអាស៊ានប្តូរវេន។ ជាមួយគ្នានេះដែរ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះការចាត់វិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយទទួលបានជោគជ័យ និងនាំទៅដល់ការបើកឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា និងអនុញ្ញាតឱ្យមានជំនួបដោយផ្ទាល់នាថ្ងៃនេះ។

ឯកឧត្តម សក់ សេដ្ឋា រដ្ឋមន្ត្រីស្តីទី ក្រសួងមហាផ្ទៃបានថ្លែងអំណរគុណចំពោះ ឯកឧត្តម ម៉ៃខើល មីចាឡាក់ អនុប្រធានជាន់ខ្ពស់នៃនាយកគ្រប់គ្រងប្រចាំតំបន់ នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ព្រមទាំងសហការី ដែលបានចូលរួមនាឱកាសនេះ ក្នុងនាមសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមបានសម្តែងនូវក្តីសោមនស្សរីករាយ ដែលបានជួបពិភាក្សាដើម្បីផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក។

ជាចុងបញ្ចប់ ឯកឧត្តម ក្នុងនាមសម្តេចក្រឡាហោម និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ពិតជាមានការពេញចិត្តពេញថ្លើមចំពោះកិច្ចពិភាក្សានៅថ្ងៃនេះ ហើយឯកឧត្តមនឹងពាំនាំនូវលទ្ធផលនៃកិច្ចពិភាក្សានៅថ្ងៃនេះគោរពជម្រាបជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមការពិភាក្សានាឱកាសនេះ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ