ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អញ្ជើញជាអធិបតីក្នុងពិធីវេទិកាសាធារណៈ និងចូលរួមដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង
May 04, 2022    អ្នកទស្សនា :

នារសៀលថ្ងៃ អង្គារ ទី០៣ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឯកភ្នំ ខេត្តបាត់ដំបង បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីវេទិកាសាធារណៈ ដើម្បីតាមដានការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងចូលរួមដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ក្នុងឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ពិធីនេះ បានប្រារព្ធនៅក្នុងបរិវេណវត្តព្រែកហ្លួង ដែលសមាសភាពចូលរួមចំនួន ២១៤នាក់។

សូមបញ្ជាក់ជូនផងដែរថា ក្រោយពីបានដោះស្រាយនូវបញ្ហាប្រឈមរួចមក បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំព្រែកហ្លួង បានទទួលយកដំណោះស្រាយប្រកបដោយក្តីរីករាយ ព្រមទាំងសូមថ្លែងអំណរគុណដល់ក្រុមការងារ និងសូមឲ្យក្រុមការងារបន្តជួយ ដល់ប្រជាពលរដ្ឋបន្តទៀត៕

ប្រភព៖ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ