ឯកឧត្តម អ៉ីវ លាង អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋជួបការលំបាកចំនួន០៧គ្រួសារនៅភូមិតាម៉ៅ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង
April 30, 2022    អ្នកទស្សនា :

នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម អ៉ីវ លាង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាភ្នំ និងជាអគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋជួបការលំបាកចំនួន០៧គ្រួសារនៅភូមិតាម៉ៅ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម បានសួរសុខទុក្ខ និងបានផ្តាំផ្ញើបងប្អូនមានការខ្វះខាតឬបញ្ហាលំបាកណាមួយ សូមទំនាក់ទំនងនិងរាយការណ៍មកមេភូមិដែលជាសេនាធិការឱ្យក្រុមការងារ ដើម្បីមេភូមិរាយការណ៍បន្តមកក្រុមការងារបានដឹង និងពិនិត្យលទ្ធភាពជួយសម្រាលបន្ទុកជូន។

រាជរដ្ឋាភិបាល មានសម្តេចតេជោ ជាប្រមុខ សម្តេចក្រឡាហោម លោកតែងតែយកចិត្តទុកដាក់ចំពោះជីវភាពបងប្អូនដែលជួបការលំបាក ហើយលោកតែងតែបានណែនាំក្រុមការងារជាប្រចាំជួយពិនិត្យ និងដោះស្រាយជូន។ ទោះជាការផ្តល់ជូនពេលនេះ មិនទាន់ឆ្លើយតបនឹងតម្រូវការបងប្អូនជាក់ស្តែង តែយ៉ាងហោចណាស់ ក៏បានជួយដោះស្រាយការលំបាកបានមួយរយៈដែរ។ ចុងក្រោយ ឯកឧត្តម បានផ្តាំផ្ញើមេភូមិ ពិនិត្យគ្រួសារជួបការលំបាកជាក់ស្តែង ពិតប្រាកដ ដើម្បីជួយពួកគាត់។

បន្ទាប់មកទៀត ឯកឧត្តម បានអញ្ជើញប្រគល់សម្ភារៈមួយចំនួនដល់សាលាបឋមសិក្សាតាម៉ៅ ដោយ ឯកឧត្តមបានមានប្រសាសន៍ផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូ យកចិត្តទុកដាក់បង្រៀន អប់រំដល់សិស្សានុសិស្សដើម្បីក្លាយជាទំពាំងស្នងឬស្សីមួយប្រកបដោយគុណភាព ជាធនធានមានតំលៃក្នុងសង្គម។ទន្ទឹមនឹងនេះដែរ សូមលោកគ្រូ អ្នកគ្រូ ចូលរួមទាំងអស់គ្នាជួយថែទាំនូវសមិទ្ធផល ក៏ដូចសម្ភារៈនានាដែលក្រុមការងារផ្តល់ជូន ហើយក្រុមការងារនឹងព្យាយាម ស្វែងរក កៀងគរធនធានពីសប្បុរសជន និងប្រភពផ្សេងៗទៀត ដើម្បីជួយបំពេញការខ្វះខាត និងបន្តគាំទ្រក្នុងគោលបំណងជម្រុញ និងលើកកម្ពស់វិស័យអប់រំនៅក្នុងឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែងឱ្យកាន់ល្អប្រសើរថែមទៀត។

សូមបញ្ជាក់ថា

-ក្នុងមួយគ្រួសារទទួលបាន៖ អង្ករមួយបេ៥០គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ ត្រីខ១យួរ ទឹកសុទ្ធវីតាល់១កេស ក្រម៉ា១ និងថវិកាមួយចំនួន។

-ចំពោះសាលាផ្តល់ជូនមាន៖ អំពូលសូឡា២ កង្ហារហាតារី៤ និងអំពូលភ្លើង៨៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ