សម្ដេចក្រឡាហោម ស ខេង អញ្ជើញគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកា តាន់ រាយ មាតាបង្កើតឯកឧត្តម កៅ ខុនដារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
April 24, 2022    អ្នកទស្សនា :

នៅព្រឹកថ្ងៃអាទិត្យទី២៤ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកា តាន់ រាយ មាតាបង្កើតឯកឧត្តម កៅ ខុនដារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ដោយជរាពាធ ក្នុងជន្មាយុ៩០ឆ្នាំ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង ព្រមទាំងក្រុមគ្រួសារ និងថ្នាក់ដឹកនាំមន្ត្រីរាជការសុីវិល នគរបាលជាតិ និងមន្ត្រីពន្ធពន្ធនាគារនៃក្រសួងមហាផ្ទៃ បានចូលរួមរំលែកមរណទុក្ខដ៏ក្រៀក្រំនេះជាមួយក្រុមគ្រួសារឯកឧត្តម កៅ ខុនដារ៉ា និងបានឧទ្ទិសបួងសួងជូនដួងវិញ្ញាណក្ខន្ធលោកយាយមហាឧបាសិកា តាន់ រ៉ាយ សូមបានចុតិបដិសន្ធិក្នុងទីឋានសុខស្ងប់កុំបីឃ្លៀងឃ្លាតឡើយ។

សព មហាឧបាសិកា តាន់ រាយ បានប្រារព្ធពិធីបុណ្យចាប់ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ នៅភូមិវាល ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ជាទីដែលសពត្រូវបញ្ចុះក្នុងចេតិយ៍ដែលកូនចៅបានសាងសង់ឡើងយ៉ាងល្អប្រពៃតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា និងទំនៀមទំលាប់ខ្មែរ។ សពមហាឧបាសិកា នឹងត្រូវបញ្ចុះទន្ទឹមគ្នានឹងសពឧបាសក់ កៅ ខេង ត្រូវជាស្វាមីដែលបានទទួលមរណភាពកាលពីខែកក្កដា ឆ្នាំ២០២០ ក្នុងជន្មាយុ១០៥ឆ្នាំ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ