អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សារបាយការណ៍លទ្ធផលនៃការចុះស្រាវជ្រាវបណ្តឹងរបស់នាយផ្នែកបុគ្គលិកនៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣០៣ ចំណុះស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
April 20, 2022    អ្នកទស្សនា :

នាព្រឹកថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើរបាយការណ៍ស្តីពីលទ្ធផលនៃការចុះអង្កេតស្រាវជ្រាវ ករណីបណ្តឹងរបស់លោកនាយផ្នែកបុគ្គលិកនៃវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៣០៣ ចំណុះស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានផ្ញើចូលប្រអប់ផេកហ្វេសប៊ុកសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយរកដំណោះស្រាយពាក់ព័ន្ធបញ្ហាដីមួយកន្លែងស្ថិតនៅសង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយបានចោទប្រកាន់លោកអធិការរងក្រុងសែនមនោរម្យ និងភរិយា ថាបានរំលោភបំពានបំផ្លាញរបង និងបើកដៃឱ្យប្រជាពលរដ្ឋជិះរថយន្ត ម៉ូតូឆ្លងកាត់ដីនោះថែមទៀត ដែលដីនេះជាកម្មសិទ្ធិរបស់យាយលោក ដែលមានលិខិតសម្គាល់ជាម្ចាស់កម្មសិទ្ធិតាំងពីឆ្នាំ១៩៩៨មក។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធ៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ