សម្ដេចក្រឡាហោម ស ខេង ៖ កម្ពុជា​ មានសន្តិភាពសព្វថ្ងៃនេះ មិនមែនបានមកដោយងាយៗនោះទេ ឆ្លងកាត់ការលំបាកជាច្រើន ទម្រាំអាចកសាងបានសុខសន្តិភាពដូចពេលនេះ
April 12, 2022    អ្នកទស្សនា :

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា​ កម្ពុជាមានសន្តិភាពសព្វថ្ងៃនេះ មិនមែនបានមកដោយងាយៗនោះទេ ឆ្លងកាត់ការលំបាកជាច្រើន ទម្រាំអាចកសាងបានសុខសន្តិភាព ដូចពេលនេះ និងចំណាយពេលវេលារាប់សិបឆ្នាំ។

សម្ដេចក្រឡាហោម​ ស​ ខេង​ មានប្រសាសន៍បែបនេះ​ ក្នុងឱកាសអញ្ជេីញជាអធិបតី​ដ៏ខ្ពង់ខ្ពស់​ ក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅវត្តពោធិគុម្ព ហៅវត្តជ្រៃមាន់ ស្ថិតក្នុងភូមិជ្រៃមាន់ ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។

សម្ដេចក្រឡាហោម​ ស​ ខេង​ មានប្រសាសន៍បញ្ជាក់ថា​ "កម្ពុជាមានសព្វថ្ងៃនេះ មិនមែនបានមកដោយងាយៗនោះទេ ដ្បិតកម្ពុជាឆ្លងកាត់ការលំបាកច្រើនណាស់ ទម្រាំអាចកសាងបានសុខសន្តិភាពដូចពេលនេះ និងបានចំណាយពេលវេលារាប់សិបឆ្នាំ ចំណាយសាច់ស្រស់ឈាមស្រស់ ព្រមទាំងអាយុជីវិតមនុស្សជាច្រើននាក់ ទម្រាំងអាចឈានមកដល់ដំណាក់កាលដូចបច្ចុប្បន្ន"។

លេីសពីនេះ​ទៀត សម្ដេចក្រឡាហោម​ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាការពារសុខសន្តិភាពជាបន្តទៀត។ សម្ដេច បានបន្តថា មានកិច្ចការច្រើនដែលត្រូវធ្វើដើម្បីថែរក្សាការពារសុខសន្តិភាព ក្នុងនោះ ក៏មានកិច្ចការដែលបានធ្វើជាបន្តបន្ទាប់មកហើយដែរ ដូចជា ការអភិវឌ្ឍវិស័យសេដ្ឋកិច្ច សង្គម ការកាត់បន្ថយភាពក្រីក្រ កសាងប្រព័ន្ធយុត្តិធម៌សង្គម និងការបង្កើតបរិយាកាសឱ្យប្រជាពលរដ្ឋទទួលបានផលពីការអភិវឌ្ឍ ដូចជា ការខិតខំឱ្យកូនចៅប្រជាពលរដ្ឋមានឱកាសទទួលបានការអប់រំស្មើៗគ្នា ដូចមាន ចែងក្នុងរដ្ឋធម្មនុញ្ញជាដើម៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ