ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ គោរពជូនពរ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ គោរពជូនពរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ដែលនឹងឈានចូលមកដល់នៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំខាល ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្តសករាជ ២០២២ខាងមុខនេះ។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានសម្តែងនូវការគោរពកោតសរសើរដ៏ស្មោះស្ម័គ្រ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចក្រឡាហោម ដែលតែងយកអស់កម្លាំងកាយ និងប្រាជ្ញាស្មារតី ដឹកនាំអនុវត្តភារកិច្ចក្នុងសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ សម្រេចបានសមិទ្ធផល និងស្នាដៃជាច្រើន ទាំងក្នុងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។
ជាមួយគ្នានេះដែរ ក្រោមគំនិតផ្តួចផ្តើម និងការដឹកនាំប្រកបដោយភាពច្នៃប្រឌិត និងប៉ិនប្រសប់របស់សម្តេចក្រឡាហោម បញ្ហាប្រឈមនានាដែលប្រជាពលរដ្ឋជួបប្រទះតែងត្រូវបានគិតគូរដោះស្រាយយ៉ាងយកចិត្តទុកដាក់ទទួលបានលទ្ធផលគួរឱ្យទីស្ងប់ស្ញែង និងការសាទរពីគ្រប់មជ្ឈដ្ឋាន ដែលរួមចំណែកយ៉ាងសំខាន់ដល់ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព និងការទទួលខុសត្រូវខ្ពស់ ជាពិសេសនាំមកនូវសុខដុមរមនាជូនសង្គមជាតិ និងប្រជាជន។
តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល និងនគរបាលជាតិ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាឆ្នាំថ្មី កិរិណីទេវី សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវមហាប្រសើរថ្លៃថ្លាជូនចំពោះ សម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃសារគោរពជូនពរ៖
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា