សម្តេចក្រឡាហោម ស ខេង ណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធ មិនត្រូវឃុបឃិតជាមួយជនអន្តោប្រវេសន៍ខុសច្បាប់ឡើយ
April 06, 2022    អ្នកទស្សនា :

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ណែនាំដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់មិនត្រូវឃុបឃិតជាមួយជនអន្តោប្រវេសន៍ខុសច្បាប់នោះទេ ទោះជនជាតិណាក៏ដោយ ដោយមិនមានការបែងចែកទេ ឱ្យតែប្រព្រឹត្តខុសច្បាប់យើងអនុវត្តច្បាប់តែមួយ។ សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ណែនាំបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២។

ក្នុងឱកាសនោះដែរ សម្តេចក្រឡាហោម ក៏បានណែនាំបន្ថែមទៀតថា សមត្ថកិច្ចទាំងអស់ត្រូវបង្ក្រាបការលួចឆ្លងដែនចូលមករស់នៅដោយខុសច្បាប់នៅព្រះរាជាណាចក្រកម្ពុជា ហើយរាល់ជនបរទេសដែលចូលមករស់នៅដោយខុសច្បាប់ត្រូវតែបណ្តេញចេញតាមច្បាប់របស់ប្រទេស។ ហេតុដូច្នេះសមត្ថកិច្ចនៅតាមព្រំដែន និងស្នងការដ្ឋានគរបាលរាជធានី-ខេត្ត ព្រមទាំងអធិការដ្ឋាននគរបាលស្រុក ក្រុង និងប៉ុស្តិ៍នគរបាលរដ្ឋបាលតាមព្រំដែនត្រូវក្តាប់គោលដៅឱ្យបានជាប់ដើម្បីអាចឱ្យយើងដឹងថា ក្នុងមូលដ្ឋានរបស់យើង មានជនបរទេសប៉ុន្មាន ដែលរស់នៅស្របច្បាប់ បើរកឃើញមានមិនស្របច្បាប់ត្រូវតែបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា តាមនីតិជាធរមាន និងតាមតួនាទីសិទ្ធិអំណាច៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ