សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ បរិច្ចាគថវិកា ចំនួន ៥ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា នាឱកាសអបអរសាទរខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២
April 05, 2022    អ្នកទស្សនា :

ជារៀងរាល់ឆ្នាំ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង តែងតែចូលរួមបរិច្ចាគថវិកាជាមួយកាកបាទក្រហមកម្ពុជាក្នុងឱកាសខួបប្រចាំឆ្នាំ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដើម្បីចូលរួមជាមួយយុទ្ធនាការផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងកម្មវិធីសប្បុរសធម៌នានាជាច្រើនទៀត។

ជាក់ស្តែងនៅឆ្នាំ២០២២នេះផងដែរ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ក៏បានបន្តបរិច្ចាគនូវថវិកាដ៏ថ្លៃថ្លា ចំនួន ៥,០០០ដុល្លារ (ប្រាំពាន់ដុល្លារអាមេរិក) ជូនដល់កាកបាទក្រហមកម្ពុជា ដើម្បីចូលរួមអបអរសាទរខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍»។

ជាមួយគ្នានេះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានផ្ញើលិខិតថ្លែងអំណរគុណជូន សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ដែលបានបន្តឧបត្ថម្ភនូវថវិកាផ្ទាល់ខ្លួនជូនដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសអបអរសាទរខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២។ ទទ្ទឹមនេះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ក៏បានប្រសិទ្ធពរ បរវសួរស្តីមហាប្រសើរ និងព្រះពុទ្ធពរទាំងបួន៤ប្រការ  ជូនសម្តេចក្រឡាហោម និងលោកជំទាវនាឱកាសដ៏ថ្លៃថ្លានេះផងដែរ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ