អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់នាយកដ្ឋានអធិការកិច្ច កិច្ចការរនគរបាលរាជធានី-ខេត្ត និងនាយកដ្ឋានទទួលពាក្យបណ្តឹងនិងអង្កេតស្រាវជ្រាវកិច្ចការនគរបាល
March 31, 2022    អ្នកទស្សនា :

នាព្រឹកថ្ងៃពុធទី៣០ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់នាយកដ្ឋានអធិការកិច្ច កិច្ចការរនគរបាលរាជធានី-ខេត្ត និងនាយកដ្ឋានទទួលពាក្យបណ្តឹងនិងអង្កេតស្រាវជ្រាវកិច្ចការនគរបាល ដោយមានការអញ្ជើញចូលរួមពី អគ្គាធិការរងទទួលផែន ប្រធាននាយកដ្ឋាន និងអនុប្រធាននាយកដ្ឋានចំណុះនាយកដ្ឋានទាំង០២។

បន្ទាប់ពី ឯកឧត្តម អគ្គាធិការរងទទួលផែន ប្រធាននាយកដ្ឋាន និងអនុប្រធាននាយកដ្ឋាន បានរាយការណ៍សង្ខេបពីវឌ្ឍនភាពការងារ បញ្ហាប្រឈម សំណូមពរ ព្រមទាំងលើកនូវយោបល់ផ្ទាល់ខ្លួនរួចមក ឯកឧត្តម អគ្គាធិការ បានកោតសរសើរចំពោះលទ្ធផលការងារដែលបានធ្វើល្អនាពេលកន្លងមក ដោយសូមខិតខំបន្តទៅទៀត និងបានផ្តល់យោបល់កែលម្អចំពោះចំណុចដែលខ្វះខាតផងដែរ។ ការកែទម្រង់អង្គភាពមួយមិនមែនជារឿងងាយស្រួលនោះទេ តែចាំបាច់ត្រូវធ្វើដើម្បីបង្កើនប្រសិទ្ធភាពការងារ ឆ្លើយតបតាមសភាពការណ៍ ហើយការប្រជុំត្រួតពិនិត្យក៏ជារឿងចាំបាច់ដើម្បីវាយតម្លៃពីលទ្ធផល ធៀបនឹងសកម្មភាពកំពុងអនុវត្ត ជាពិសេសផែនការនានាដែលបានដាក់ចេញ។

ឯកឧត្តម អគ្គាធិការ មានប្រសាសន៍បន្តថា ចំពោះរបាយការណ៍បំភ្លឺដែលអគ្គាធិការដ្ឋានបានទទួលពីបណ្តារាជធានី-ខេត្ត ស្នើមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវពិនិត្យនូវខ្លឹមសារឱ្យបានច្បាស់លាស់ មិនមែនចេះតែផ្អែកតាមតែខេត្តបំភ្លឺមកនោះទេ ត្រូវវិភាគឱ្យបានស៊ីជម្រៅ បើករណីការបំភ្លឺមិនសមស្រប ត្រូវតែលើកយោបល់គួរឱ្យបំភ្លឺបន្ថែមទៀតឬសុំចុះអង្កេតជាក់ស្តែង ព្រោះយើងជាអង្គភាពត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចរបស់អង្គភាពទាំងនោះ និងជាសេនាធិការជូនរដ្ឋមន្ត្រី។ជាមន្ត្រីអធិការកិច្ច ទាមទារសមត្ថភាពខ្ពស់ ដូច្នេះការពង្រឹងសមត្ថភាពជាការចាំបាច់ដើម្បីប្រសិទ្ធភាពក្នុងការបំពេញការងារដែលជាធនធានមួយមានតំលៃក្នុងនាមជាមន្ត្រីរាជការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ។ម្យ៉ាងទៀត ចំពោះស.ជ.ណដែលបញ្ជូនទៅឱ្យរាជធានី-ខេត្តបំភ្លឺ ដែលកន្លងមកខេត្តមួយចំនួនបានបញ្ជូនរបាយការណ៍បំភ្លឺមកជាបន្តបន្ទាប់ហើយ តែមានខេត្តមួយចំនួនតូច មិនទាន់បានបញ្ជូនមកនៅឡើយទេ ហេតុនេះ មន្ត្រីជំនាញត្រូវតាមដានពិនិត្យខេត្តណាខ្លះមិនទាន់បានបញ្ជូនរបាយការណ៍បំភ្លឺមក ដើម្បីធ្វើការក្រើនរំលឹក។

បន្ទាប់មក ឯកឧត្តម អគ្គាធិការ បានមានមតិណែនាំបន្ថែមពាក់ព័ន្ធនឹងការងារមួយចំនួន៖ ការចាត់ចែងសំណុំរឿង ការងាររដ្ឋបាល របៀបរបបការងារសាមគ្គីភាព ពង្រឹងសមត្ថភាព ទស្សនៈទាន ក្រមសីលធម៌ វិជ្ជាជីវៈជាមន្ត្រីអធិការកិច្ច តួនាទីភារកិច្ច វិភាគមុខងារមន្ត្រី វគ្គបណ្តុះបណ្តាល និងតាមដានព័ត៌មាន៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ