ឯកឧត្តម អ៉ីវ លាង អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង
March 26, 2022    អ្នកទស្សនា :

នាព្រឹកថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាភ្នំ ខេត្តព្រៃវែង អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំបឹងព្រះ ដោយមានការចូលរួមពី លោក ស្រី ឈុនលី អភិបាលរងស្រុកបាភ្នំ អនុប្រធាន សមាជិកក្រុមការងារឃុំបឹងព្រះ និងក្រុមការងារមូលដ្ឋាន។

បន្ទាប់ពី លោក ណុប ចឹក មេឃុំបឹងព្រះ និងជាប្រធានក្រុមប្រឹក្សាឃុំ បានរាយការណ៍សង្ខេបពីស្ថានភាពរួមនៅក្នុងឃុំរួចមក ឯកឧត្តមបានថ្លែងការអរគុណចំពោះក្រុមប្រឹក្សាដែលបានខិតខំបំពេញការងារដោយការទទួលខុសត្រូវក្នុងនាមជាតំណាងរបស់ពលរដ្ឋ នេះដោយសារប្រជាប្រិយភាព និងភាពពេញចិត្តដែលពលរដ្ឋបានមើលឃើញ ទើបបានបោះឆ្នោតជូនឱ្យធ្វើជាតំណាងពួកគាត់ ទន្ទឹមនេះ ក៏បានសហការល្អប្រសើរជាមួយក្រុមការងារថ្នាក់កណ្តាលនាពេលកន្លងមក។ ទោះបីជិតចប់អាណត្តិរបស់ខ្លួនក៏ដោយ ដោយសារការបោះឆ្នោតក្រុមប្រឹក្សាសម្រាប់អាណត្តិថ្មីនឹងធ្វើឡើងនៅក្នុងឆ្នាំ២០២២ពេលដ៏ខ្លីខាងមុខ ហេតុនេះសូមក្រុមប្រឹក្សាបន្តសកម្មភាពរបស់ខ្លួនតទៅ ជាពិសេសជំរុញ និងពន្លឿនការងារដែលនៅសេសសល់ បន្តផ្តល់សេវាសាធារណៈជូនពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា យកចិត្តទុកចំពោះសុខទុក្ខ បញ្ហាប្រឈម និងសំណូមពរប្រជាពលរដ្ឋ ករណីមិនអាចដោះស្រាយបាន សូមរាយការណ៍មកក្រុមការងារ។

ឆ្លៀតឱកាសនោះដែរ ឯកឧត្តមលើកឡើងថា ប្រមុខរដ្ឋាភិបាល បានឧបត្ថម្ភចំពោះគ្រួសារក្រីក្រដោយមិនមានភាពរើសអើង និងនិន្នាការណាមួយនោះទេ។ សម្រាប់ការចាក់វ៉ាក់សាំងកូវីដ-១៩ សូមជំរុញពលរដ្ឋដែលត្រូវចាក់ដល់ដូសទី៣ដង ឬ៤ សូមបន្តទៅចាក់ឱ្យបានគ្រប់ៗគ្នា។

ជាចុងក្រោយ និងជាថ្មីម្តងទៀត ឯកឧត្តមបានផ្តាំផ្ញើដល់ក្រុមប្រឹក្សាថា យើងជាតំណាងពលរដ្ឋក្នុងមូលដ្ឋានដែលពលរដ្ឋផ្តល់ទំនុកចិត្តដោយបានបោះឆ្នោតឱ្យ ត្រូវជាអ្នកបម្រើប្រជាពលរដ្ឋ ត្រូវជួយយកអាសារដល់ពួកគាត់ ជួយគាត់ គិតគូរដល់ពួកគាត់ ដើម្បីឆ្លើយតបទៅនឹងពួកគាត់វិញ។

បន្ទាប់មកទៀត ឯកឧត្តម អមដំណើរដោយ លោកមេឃុំ ក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធ បានសួរសុខទុក្ខពលរដ្ឋចំនួន៣គ្រួសារនៅភូមិប្រស្រែ ដែលមានជីវភាពខ្វះខាតព្រមទាំងឧបត្ថម្ភអង្ករ១គ្រួសារទទួលបាន៥០គីឡូក្រាមផងដែរ៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ