សម្ដេចក្រឡាហោម ស ខេង ផ្ញេីសាររំលែកមរណទុក្ខជូន លោក ខាន់ តូនី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពលោក ខាន់ សុវណ្ណ ត្រូវជាឳពុកបង្កើត
March 25, 2022    អ្នកទស្សនា :

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកជំទាវ មានសេចក្ដីក្ដុកក្តួល រន្ធត់តក់ស្លុត និងសោកស្ដាយឥតឧបមា ចំពោះមរណភាពរបស់លោក ខាន់ សុវណ្ណ ជាអ្នកអត្ថាធិប្បាយបញ្ហាសង្គម និងនយោបាយ ត្រូវជាឪពុករបស់លោក ខាន់ តូនី ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ។

ក្នុងវេលាប្រកបដោយសេចក្ដីទុក្ខព្រួយដ៏សោកសង្រេង និងអាឡោះអាល័យរកអ្វីបៀបផ្ទឹមពុំបាននេះ សម្ដេចក្រឡាហោម និងលោកជំទាវ សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ជាមួយលោក ខាន់ តូនី ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់នូវឪពុកជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហាធម៌ ហេីយក៏ជាការបាត់បង់នូវធនធានមនុស្សជាអ្នកអត្ថាធិប្បាយបញ្ហាសង្គម និងនយោបាយមួយរូប ប្រកបដោយស្មារតីស្នេហាជាតិ និងប្រជាជន៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ